ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ មានទាំងកាំបិត និង​កាំភ្លើង​ទៀត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ពី​បទ​ហិ​​ង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម និង​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០១៨​។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ មាស សុ​ភ័​ក្រ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ពី​បទ​ហិ​​ង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម និង​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០១៨​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ មាស សុ​ភ័​ក្រ ហៅ​ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ ចិន ស័ក្តិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ ញ៉ ឆា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជន​ទាំងនេះ​រស់នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចេញ​ល្បាត​ដល់​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​មាន​ក្រុម​ជនសង្ស័យ​១​ក្រុម​កំពុង​បង្ក​ហិង្សា និង​បង្ក​អសន្តិសុខ ពេល​នោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ប្រតិបត្តិការ​ឃាត់​បានជនសង្ស័យ​​៣​នាក់ និង​ដកហូត​មាន​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម កាំបិត​ដង​វែង​១ និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២​កូន​ថង់​តូច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​អាវុធ​ខ្លី​ប្រើ​ហ្គា​ស កាំបិត និង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ