ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កំពូល​កីឡាករ​ជំនាញជើង​ឆ្វេង​ទាំង​10​រូប​នៅ​អឺរ៉ុប​បច្ចុប្បន្ន

5 ឆ្នាំ មុន

នៅ​ក្នុង​ពិភព​បាល់ទាត់​ទាំងមូល​មាន​កីឡាករ​ខ្លះ​ជំនាញ​ជើង​ស្តាំ ខ្លះ​ជំនាញ​ជើង​ឆ្វេង និង​ខ្លះ​ទៀត​ជំនាញ​ជើង​ទាំង​២ ។ ដូច្នេះ​គ្រូបង្វឹក​គ្រប់​រូប​ត្រូវ​ស្វែង​យល់​ពី​ជំនាញ​នៃ​ការ​ប្រើប្រាស់​ជើង​របស់​កីឡាករ​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​រៀបចំ​ក្រុម​ទាំងមូល​ចូល​ប្រកួត​ឱ្យ​ទទួល​បាន​ជោគ​ជ័យ និង​ធ្វើ​ឲ្យ​ទិដ្ឋភាព​នៃ​ការ​ប្រកួត​កាន់តែ​ល្អមើល ពុះកញ្ជ្រោល​ថែម​ទៀត​។ ខាងក្រោម​នេះ​កោះសន្តិភាព​សូម​បង្ហាញ​កំពូល​កីឡាករ​១០​រូប​នៅ​អឺរ៉ុប​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ជើង​ឆ្វេង​៖ ១0-Jan Vertonghen…

នៅ​ក្នុង​ពិភព​បាល់ទាត់​ទាំងមូល​មាន​កីឡាករ​ខ្លះ​ជំនាញ​ជើង​ស្តាំ ខ្លះ​ជំនាញ​ជើង​ឆ្វេង និង​ខ្លះ​ទៀត​ជំនាញ​ជើង​ទាំង​២ ។ ដូច្នេះ​គ្រូបង្វឹក​គ្រប់​រូប​ត្រូវ​ស្វែង​យល់​ពី​ជំនាញ​នៃ​ការ​ប្រើប្រាស់​ជើង​របស់​កីឡាករ​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​រៀបចំ​ក្រុម​ទាំងមូល​ចូល​ប្រកួត​ឱ្យ​ទទួល​បាន​ជោគ​ជ័យ និង​ធ្វើ​ឲ្យ​ទិដ្ឋភាព​នៃ​ការ​ប្រកួត​កាន់តែ​ល្អមើល ពុះកញ្ជ្រោល​ថែម​ទៀត​។

ខាងក្រោម​នេះ​កោះសន្តិភាព​សូម​បង្ហាញ​កំពូល​កីឡាករ​១០​រូប​នៅ​អឺរ៉ុប​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ជើង​ឆ្វេង​៖

១0-Jan Vertonghen ៖

ខ្សែការពារ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក វ័យ​៣១​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបមាន់ក្នាយមាស​ Tottenham Hotspur ​ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ​។

០៩-Nemanja Matic ៖

ខ្សែការពារ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី វ័យ​៣០​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបបិសាចក្រហម Manchester United ​ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ​។

០៨-Samuel Umtiti ៖

ខ្សែការពារ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង វ័យ​២៤​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបអ្នកមានបុណ្យ Barcelona ក្នុង​ក្របខ័ណ្ឌ​ឡា​លី​ហ្កា អេ​ស្ប៉ា​ញ​។

០៧-David Alaba ៖

ខ្សែបម្រើ​ការពារ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី វ័យ​២៦​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបយក្សអាល្លឺម៉ង់ ​Bayern Munich ​ក្នុង​ក្របខ័ណ្ឌ​ប៊ុ​ន​ដេ​ស្ល៊ី​ហ្កា អា​ល្លឺ​ម៉​ង់​។

០៦-Angel di Maria ៖

ខ្សែបម្រើ​ប្រយុទ្ធ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​៣០​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបអ្នកមានបារាំង Paris SG​ ក្នុង​ក្របខ័ណ្ឌ​លី​គ​១​របស់​បារាំង​៕

០៥-Marcelo ៖

ខ្សែការពារ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល វ័យ​៣០​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបអធិរាជស Real Madrid ក្នុង​ក្របខ័ណ្ឌ​ឡា​លី​ហ្កា អេ​ស្ប៉ា​ញ​។

០៤-James Rodriguez ៖

ខ្សែបម្រើ​ប្រយុទ្ធ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី វ័យ​២៧​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបយក្សអាល្លឺម៉ង់ Bayern Munich​ ក្នុង​ក្របខ័ណ្ឌ​ប៊ុ​ន​ដេ​ស្ល៊ី​ហ្កា អា​ល្លឺ​ម៉​ង់​។

០៣-Gareth Bale ៖

ខ្សែប្រយុទ្ធ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​វែ​ល វ័យ​២៩​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបអធិរាជស Real Madrid ​ក្នុង​ក្របខ័ណ្ឌ​ឡា​លី​ហ្កា អេ​ស្ប៉ា​ញ​។

០២-Mohamed Salah ៖

ខ្សែប្រយុទ្ធ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប វ័យ​២៦​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិបហង្សក្រហម Liverpool ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ ។

០១-Lionel Messi ៖

ខ្សែប្រយុទ្ធ​ស្ថិត​ក្នុងក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​៣១​ឆ្នាំ បច្ចុប្បន្នកំពុង​ប្រកប​អាជីព​នៅ​ក្លិប Barcelona ក្នុង​ក្របខ័​ណ្ឌ​ឡា​លី​ហ្កា អេ​ស្ប៉ា​ញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ