ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ធ្វើ​ជា​អ្នក​ផ្សាយ​ព័ត៌មាន​លើក​ដំបូង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​វី​យាម អាល់​ដា​ឃី​ល​(Weam Al Dakheel) ក្លាយជា​អ្នក​ប្រកាស​ព័ត៌មាន​លើក​ដំបូង​របស់​ស្ថានីយទូរទស្សន៍​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ។ នាង​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​អាន​ព័ត៌មាន​នៅ​ម៉ោង​៩ និង​៣០​យប់​កាលពី​ថ្ងៃ​ទី​២០…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​វី​យាម អាល់​ដា​ឃី​ល​(Weam Al Dakheel) ក្លាយជា​អ្នក​ប្រកាស​ព័ត៌មាន​លើក​ដំបូង​របស់​ស្ថានីយទូរទស្សន៍​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ។ នាង​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​អាន​ព័ត៌មាន​នៅ​ម៉ោង​៩ និង​៣០​យប់​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​ ២០១៨ រួម​ជាមួយ​ម្នាក់​ទៀត​ជា​បុរស ។

ស្ត្រី​ធ្វើ​ជា​អ្នក​ផ្សាយ​ព័ត៌មាន​លើក​ដំបូង​បែប​នេះ​ក្លាយជា​ចំណាប់អារម្មណ៍​មួយ​របស់​ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត ។ ពលរដ្ឋ​ជា​ច្រើន​សម្តែង​ការ​កោតសរសើរ ដោយសារ​ប្រទេស​នេះ​មានការ​ផ្លាស់​ប្ដូរ ។

បម្រែបម្រួល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​«Vision 2030» ជា​គម្រោងការ​របស់​ព្រះ​អង្គ​ម៉ូ​ហា​មេ​ដ ប៊ី​ន សាល​ម៉ា​ន​(Mohammed bin Salman) ដែល​ចង់​ផ្លាស់​ប្ដូរ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើរ​ទាន់សម័យ ។ ក្រៅពី​ឲ្យ​ស្ត្រី​ជា​អ្នក​ប្រកាស​ព័ត៌មាន​នោះ ព្រះ​អង្គ​ក៏​បាន​ឲ្យ​ស្ត្រី​អាច​បើកបរ​រថយន្ត ទស្សនាការ​ប្រកួត​បាល់ទាត់ និង​បម្រើ​ការងារ​នៅ​ខាងក្រៅ​ផ្ទះ​បាន ។

តាម​ការ​អង្កេត​លើ​គំនិត​យល់​ឃើញ​ពី​សិទ្ធិ​របស់​ស្ត្រី​ចំនួន​៥៥០​នាក់ របស់​មូលនិធិ​«Thomson Reuters» ដែល​ផ្សព្វផ្សាយ​កាលពី​ខែមិថុនា​កន្លង​មក​បញ្ជាក់​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​៥​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី បន្ទាប់​ពី​ឥណ្ឌា អា​ហ្វ​ហ្គា​នី​ស្ថាន សុី​រី និង​សូ​ម៉ា​លី រួម​ទាំង​មាន​នយោបាយ​រើសអើង និង​រារាំង​ដល់​ស្ត្រី​លើ​ផ្នែក​សេដ្ឋកិច្ច​ស្ថិត​ក្នុង​លំដាប់​ទី​២​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ