ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ទម្លាយ​រឿង​ស្នេហារបស់​នាង​​… អស់ចិត្តចង់​នៅ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ធី សុវណ្ណ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទម្លាយ​រឿង​ស្នេហា​របស់​នាង ។ នាង​ថា​បុរស​ដែល​នាង​ស្រឡាញ់​យូរ​មក​ហើយ​នោះ គឺជា​ស្នេហា​ពិត និង​ជា​អ្នក​អាច​យក​បេះដូង​នាង​បាន ។…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ធី សុវណ្ណ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទម្លាយ​រឿង​ស្នេហា​របស់​នាង ។ នាង​ថា​បុរស​ដែល​នាង​ស្រឡាញ់​យូរ​មក​ហើយ​នោះ គឺជា​ស្នេហា​ពិត និង​ជា​អ្នក​អាច​យក​បេះដូង​នាង​បាន ។ ដូច្នេះ​ហើយ​មិន​អាច​ពន្យារពេល​មើលចិត្ត​គ្នា​យូរ​តទៅ​ទៀត​ទេ ។

ធី សុវណ្ណ​ថា បាន​ដាក់​គម្រោង​រៀប​ការ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ។ នាង​បាន​បញ្ជាក់​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​យើង​ផ្ទាល់ ។

ពី​ក្មេង​ស្រី​សាមញ្ញ​មួយ​រូប រហូត​ធ្វើ​ឲ្យ​គ្រប់​គ្នា​បាន​ស្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស នោះ​គឺ​កញ្ញា​ធី សុវណ្ណ​ថា ។ បច្ចុប្បន្ន​មិន​ថា​អ្នក​យោ​បាយ និង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ទេ សូ​ម្បី​សាមញ្ញ​ជន និង​អ្នកសិល្បៈ​ទូទៅ​គឺ​សុទ្ធតែ​ស្គាល់​នាង ព្រោះ​នាង​មិន​ត្រឹមតែ​ប្រឡូក​ក្នុង​ឆា​កន​យោ​យ​បាយ​ដ៏​សកម្ម​នោះ​ទេ នាង​ក៏​បាន​ធ្វើ​សកម្មភាព​សង្គម​ជា​ច្រើន ផង​ដែរ ។

ពី​ដំបូង​ធី សុវណ្ណ​ថា ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តែ​ក្រោយមក​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។

កញ្ញា​ធី សុវណ្ណ​ថា បាន​ផ្តើម​ចេញពី​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ តែ​នាង​ក៏​បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​ផង​ដែរ ជាក់ស្តែង​បាន​ថត​ពាណិជ្ជកម្ម​ឲ្យ​សម្អាងការ​មួយ​ចំនួន ព្រមទាំង​បាន​ប្រឡង​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី Queen of the Spa រៀបចំ​នៅ​ប្រទេស​​កូរ៉េ ។ សុវណ្ណ​ថា​បាន​ប្រើប្រាស់​ប្រាក់​រង្វាន់​ពី​ការ​ប្រឡង​សម្រស់​នោះ​សាងសង់​ផ្លូវ​ជនបទ​ជូន​អ្នក​ភូមិ​ដើម្បី​ជា​ប្រយោជន៍​សង្គម​ទូទៅ ។

រូបថត​មួយ​សន្លឹក​អម​នឹង​ខ្លឹមសារ​បញ្ជាក់​ពី​ការ​ត្រៀម​ឈាន​ចូល​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ធី សុវណ្ណ​ថា​ជាមួយនឹង​គូ​សេ្ន​ហ៍​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ ត្រូវ​អ្នកគាំទ្រ​រូប​នាង​ចាប់ពី​មន្ត្រីរាជការ និង​មហាជន​ទូទៅ​ចូលរួម​អបអរសាទរ ។

ធី សុវណ្ណ​ថា ឲ្យ​ដឹង​ថា​ពិធី​មង្គលការ​នាង​បើ​មិន​អំឡុង​ខែចេត្រ​ឆ្នាំ​ក្រោយ ក៏​ចុងឆ្នាំ​ក្រោយ​ដែរ ដោយពេល​នេះ​នាង​កំពុង​គន់គូរ​រើស​ពេលា​។

ធី សុវណ្ណ​ថា ឲ្យ​ដឹង​ថា​អនាគត​ស្វាមី​នាង​មាន​បងប្អូន​៤​នាក់ ស្រី​៣ ក្នុង​នោះ​លោក​ជា​កូន​ទី​១ ។ «​មង្គលការ​យើង​គ្រោង​រៀបចំ​ឲ្យ​ប្លែក​ដែរ​ដើម្បី​សិរី​សួស្តី ។ ក្រោយ​រៀប​ការ​រួច​នាង​ខ្ញុំ​នៅ​តែ​ប្រឡូក​កិច្ចការ​នយោបាយ និង​សង្គម​មនុស្សធម៌​ដូច​នៅ​លីវ មិន​អាច​បោះបង់​ចោល​ទៅ​ណា​ឡើយ ។

ចំពោះ​រឿង​យក​កូន​គឺ​មិន​កំណត់​ថា​ពន្យារពេល​ទេ បើ​មាន​គឺ​យក ហើយ​ក៏​មិន​កំណត់​ថា​កូន​២ ឬ​៣​លែងយក​ទេ គឺ​ឲ្យ​តែ​មាន នាង​ខ្ញុំ​សុខចិត្ត​ពពោះ​ព្រោះ​ស្រឡាញ់​ក្មេង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ