ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ឡា​ចំនួន​៤​គ្រឿង ម៉ាស៊ីនភ្លើង​១​គ្រឿង និង​ថវិកា​សប្បុរសជន​បាន​ផ្តល់​ជូន​កងអនុសេនាធំ​លេខ​២

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សូ​ឡា​ចំនួន​៤​គ្រឿង ម៉ាស៊ីនភ្លើង (5kwa) ១​គ្រឿង និង​ថវិកា​សប្បុរសជន​បាន​ផ្តល់​ជូន​កងអនុសេនាធំ​លេខ​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា…

ខេត្តបាត់ដំបង ៖ សូ​ឡា​ចំនួន​៤​គ្រឿង ម៉ាស៊ីនភ្លើង (5kwa) ១​គ្រឿង និង​ថវិកា​សប្បុរសជន​បាន​ផ្តល់​ជូន​កងអនុសេនាធំ​លេខ​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​រង​តំបន់​ទី​១ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទស្សនកិច្ច​សិក្សា ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ជុំ ស៊ី​ថា មេបញ្ជាការ​រង​កងពលតូច​ថ្មើរជើង​លេង​៥១ និង​សប្បុរសជន​ផង​ដែរ ។

បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​តាម​បណ្តា​គោលដៅ​នានា​ក្នុង​កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧​រួច​មក គណៈអធិបតី និង​ប្រតិភូ​ក៏​បាន​ចូលរួម​មតិ​វាយតម្លៃ​នូវ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ដែល​អង្គភាព​ទាំងមូល​ធ្វើ​បាន ។ ក្នុង​នោះ​សរុប​វាយតម្លៃ​ក្នុង​អង្គពិធី​ជាបឋម អស់លោក​មេបញ្ជាការ​តាម​បណ្ត​អង្គភាព​ផ្សេង​ៗ ជា​អធិបតី​បាន​ធ្វើការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន នៃ​ការ​អញ្ជើញ​ចូលរួម​ដ៏​កុះករ​ពី​សំណាក់​អស់​លោក​ពី​គ្រប់​បណ្តា​អង្គភាព​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​រក​ការ​រីក​ចម្រើន​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

ចំពោះ​អង្គភាព​វរ​សេនា​តូច​លេខ​១​នា​ពេល​នោះ​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ បាន​ថ្លែង​ការ​កោតសរសើរ ដោយសារ​ជាក់ស្តែង​ឃើញ​ថា មានការ​វិវត្តន៍​ឈាន​ឡើង​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេល​៣​ឆ្នាំ​មុន​(២០១៥)​កន្លង​មកនេះ​តាម​ទិស​ដៅ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ តែងតែ​ដាស់តឿន​ជា​ប្រចាំ​សំខាន់​ការ​ធានា​ជីវភាព​កងទ័ព កសាង​ជំរុំ​ជំរក​ស្នាក់​នៅ កសាង​ទីបញ្ជាការ​សម្រាប់​ការងារ​ក្នុង​អង្គភាព​បន្ថែម​ទៀត​បាន​យ៉ាង​ល្អ​ប្រសើរ ។

ព្រម​ជាមួយ​នេះ​លោក​ឧត្តមសេនីយ៍ទោ​ក៏​បាន​ក្រើនរំលឹក​គ្រប់​អង្គភាព​អនុវត្ត​ឲ្យ​រឹង​មាំ​ភារកិច្ច​នៃ​កង​យោធពលខេមរភូមិន្ទ ការពារ​ជាតិ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម​ជាតិ​កម្ពុជា​នៃ​យើង​ឲ្យ​បាន​ដាច់ខាត​ទោះជា​តម្លៃ​ណា​ក៏​ដោយ ហើយ​ក៏​បាន​ផ្តល់​សូ​ឡា​បំភ្លឺ​ក្នុង​អង្គភាព​ចំនួន​៤​គ្រឿង ម៉ាស៊ីនភ្លើង​(5kwa)១​គ្រឿង ថវិកា​សប្បុរសជន​ចំនួន​១៣៥៧​ដុល្លារ ថវិកា​ផ្ទាល់ខ្លួន​ឧបត្ថម្ភ​កម្មវិធី​១​លាន​រៀល ចែក​ជូន​នាយទាហាន​៥០​នាក់​ក្នុង​ម្នាក់​ទទួល​បាន​២​ម៉ឺន​រៀល​, ទឹក​សុទ្ធ​៥០​កេស​, មី​២០​កេស​, ទឹកត្រី​៥​យួរ​, ទឹកស៊ីអ៊ីវ​៥​យួរ បន្ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ