ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងដែលធ្វើឱ្យកម្មករខ្មែរស្លា.ប់ច្រើននាក់…កំពុងផ្គើន​​និងខ្លាំងដៃ​​ជាង​មុន​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​រ៉ែ​មាស​ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់បាន​ស្លាប់ ដោយសារ​បាក់​រណ្តៅ​នៅ​ក្នុង​បាតដីដែល​មានជម្រៅ​ជ្រៅ ទោះបី​កន្លង​មក​អាជ្ញាធរមាន​សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​ទប់ស្កាត់ និង​ហាម​ឃាត់​យ៉ាង​ដាច់អហង្ការ មិន​ឱ្យ​​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ​យ៉ាងណា​ក្តី ស្រាប់តែ​រយៈពេល​ចុង​ក្រោយ​នេះ ​ក៏​មានការ​ធ្វើ​អាជីវកម្ម​ដោយ​លួចលាក់ ជីក​កកាយនៅ​តំបន់​នោះ​ជា​ថ្មី​…

ខេត្តក្រចេះ ៖ ទីតាំង​រ៉ែ​មាស​ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់បាន​ស្លាប់ ដោយសារ​បាក់​រណ្តៅ​នៅ​ក្នុង​បាតដីដែល​មានជម្រៅ​ជ្រៅ ទោះបី​កន្លង​មក​អាជ្ញាធរមាន​សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​ទប់ស្កាត់ និង​ហាម​ឃាត់​យ៉ាង​ដាច់អហង្ការ មិន​ឱ្យ​​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ​យ៉ាងណា​ក្តី ស្រាប់តែ​រយៈពេល​ចុង​ក្រោយ​នេះ ​ក៏​មានការ​ធ្វើ​អាជីវកម្ម​ដោយ​លួចលាក់ ជីក​កកាយនៅ​តំបន់​នោះ​ជា​ថ្មី​ និង​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ទីតាំង​ជីក​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​ហោច​ពី​៥​ទៅ​៦​កន្លែង​
ធំ​ៗ នៅ​ចំណុច​ព្រៃ​តំបន់​រ៉ែ ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​មាន​សកម្មភាព​ជីក​កាយ​យ៉ាង​អនា​ធិបតេយ្យ​ផង​ដែរ ។អ្នក​រស់នៅ ចំណុច​តំបន់​ព្រៃ​មាស​នោះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​លួច​ជីក​កកាយ​យក​រ៉ែ​មាស​ពី​សំណាក់​ក្រុម​ឈ្មួញ កំពុង​តែ​មាន​សកម្មភាព​សា​ជា​ថ្មី​ឡើង​វិញ​ហើយ ក្នុង​អំឡុង​រយៈពេល​ជាង​៣​ខែ​កន្លង​មកនេះ ។

ពួក​គាត់​ថា ក្រុម​ឈ្មួញ​រ៉ែ​មាស​ដែល​មក​លួច​ធ្វើ​អា​ជី​កម្ម​ខុសច្បាប់ គឺ​សុទ្ធសឹងតែ​សមាសភាព​អ្នក​មក​ពី​ខាង​ក្រៅ​ស្រុក ។ អាជីវកម្ម​របស់​ពួក​គេ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប្រើ​សុទ្ធតែ​កម្មករ​វៀតណាម ហើយ​បំពាក់​ដោយ​សម្ភារ​ទំនើប​ៗ​ដូច​ជា​ម៉ាស៊ីន​កែ​ច្នៃ ព្រមទាំង​សារធាតុ​គីមី​ជាដើម​។ប្រភព​ព​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ចុងឆ្នាំ​២០១៧ អាជ្ញាធរ​ខេត្តក្រចេះ ដឹកនាំ​ដោយ​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ធ្លាប់​បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ជីក​រុករក​រ៉ែ នៅ​តំបន់​នោះ មាន​ចំនួន​ជាង​១០​ទីតាំង ។ តែ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ត្រូវ​បាន​ពល រដ្ឋ​នៅ​តំបន់​នោះ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​បាន​តែ​មួយ​ប្រាវ ប្រៀប​ដូច​ជា​វែក​ចក ដោយ​ពួក ក្រុម​ឈ្មួញ​តែង​ឆក់​ឱកាស​ព្យាយាម​បន្តសកម្មភាព​លួច​ធ្វើ​អាជីវកម្ម​បាន​ដដែល ។

អ្វី​ដែល​ជា​ការ​ផ្ទុយ​គ្នា​ពី​ការ​លើក​ឡើង​របស់​ក្រុម​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ដែល​បាន​ចុះ​ទៅ​បង្ក្រាប​នោះ បាន​បង្ហាញ​ថា អ្នក​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​តំបន់​នោះ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ ។ តែ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជីក​កកាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ បាន​នោះ​ទេ ក្រៅពី​ឈ្មួញ​ដែល​មាន​ឥទ្ធិពល​មាន​លុយ និង​មាន​ខ្នងបង្អែក​ក្រាស់​នោះ ។ ពួក​គាត់​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​គឺ​មាន​លទ្ធភាព​ត្រឹម​កម្មករ​ធ្វើការ​ស៊ីឈ្នួល យក​ប្រាក់​កម្រៃ​ពី​ឈ្មួញ​ប្រចាំ​ថ្ងៃ​រស់​មួយ​ពេល​ប៉ុណ្ណោះ អ្នក​ក្រីក្រ​ឯណា​មាន​គ្រឿងចក្រ មាន​យួន​បែប​នេះ ។

ទន្ទឹម​នឹង​សកម្មភាព​ការ​ជីក​កាយ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ ដែល​កំពុង​តែ​កើត​មាន នៅ​ចំណុច​ព្រៃ​មាស​នោះ ការ​ទិញ​លក់​រណ្តៅ​រ៉ែ​មាស​នៅ​ក្នុង​ព្រៃ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ រវាង​ឈ្មួញ​និង​ឈ្មួញ គឺ​ធ្វើ​ឡើង​ក្នុង​ការ​ចរចា​តម្លៃ​ទិញ​លក់​ប្រៀប​ដូច​ជា​កម្មសិទ្ធិ​ស្របច្បាប់​ទៅ​ហើយ​។ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ​លោក សុខ គី​រី​រ័​ត្ន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ តុលា នេះ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​តំបន់​រ៉ែ ខុសច្បាប់​ខាងលើ និង​បាន​ហៅ​ម្ចាស់​អាជីវកម្ម​ទាំង​៦​កន្លែង​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្ម ភាព​ខុសច្បាប់​ទាំង​អស់នោះ ។

លោក​ថា ទីតាំង​ដែល​ពួក​គាត់​កំពុង​តែ​ជីក​កាយ គឺ​ស្ថិត​ក្នុង បរិវេណ​របស់​ក្រុមហ៊ុន​រ៉ែ​ដែល​មាន​អាជ្ញាប័ណ្ណ ។ លោក​អះអាង​ទៀត​ថា លោក​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​មាន​វិធានការ​ចុះ​លុបរណ្តៅ​រ៉ែ​ទាំងនោះ ចោល​ទាំងស្រុង​តែ​ម្តង ។ ហើយ​សកម្មភាព​នេះ​ក៏​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​អាជីវកម្ម​រណ្តៅ​រ៉ែ​មាស​ទាំង​អស់នោះ​គឺ​សុទ្ធ​សឹង​ជា​ពលរដ្ឋ ដែល​រស់នៅ​តំបន់​រ៉ែ​ខាងលើ ដែល​បាន​មក​លួច​ជីក​កកាយ​តាម​រណ្តៅ​ចាស់​ៗ​ដែល​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ទៅ​ហាមឃាត់ នា​ពេល​កន្លង​មក ៕​

អត្ថបទសរសេរ ដោយ