ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងព្រះសីហនុ​យ៉ាងណា​ហើយ​ពេល​នេះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចការ ឬ​ក្រុមការងារ ដើម្បី​តាមដាន​សកម្មភាព​ដែល​កើត​មាននៅ​ក្រុងព្រះសីហនុ ។ នេះ​បើ​តាម​សម្តេច ក្រឡា ហោម ស​ខេ​ង…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចការ ឬ​ក្រុមការងារ ដើម្បី​តាមដាន​សកម្មភាព​ដែល​កើត​មាននៅ​ក្រុងព្រះសីហនុ ។ នេះ​បើ​តាម​សម្តេច ក្រឡា ហោម ស​ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ទី​៤ នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក​ហ៊ុន ណេ​ង នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ​សម្តេច​ក្រឡាហោម ស ខេ​ង ថា ​ក្រុមការងារ ឬ​គណៈកម្មការ ​ចំពោះ​កិច្ច​នេះ​មិន​ដើរតួ​នាទី​ជា​សមត្ថកិច្ច​នៅ​កន្លែង​នោះ​ទេ គ្រាន់តែ​ចូលរួម​ពិគ្រោះ​យោបល់​តែ​ប៉ុណ្ណោះ ពោល គឺ​សេចក្ដីសម្រេច គឺ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​សម្រេចដដែល ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​មិន​ឲ្យ​ទៅ​រហូត​ទេ គ្រាន់តែ​ឲ្យ​ទៅ​ពី ឬ​បី​ថ្ងៃ ដើម្បី​ស្តាប់​សភាពការណ៍ រួច​ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ពី​បញ្ហា​ប្រឈម​នានា រួច​ហើយ​ដោះស្រាយ ។

ក្នុង​ករណី​ដោះស្រាយ​មិន​បាន​រាយការណ៍​មក​ក្រសួង ។ បើ​ក្រសួង​ដោះ​បាន​ដោះ ! បើ​ដោះ​មិនមែន​រាយការណ៍​ទៅ ប្រមុខ​រាជរដ្ឋាភិបាល » ។ សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​ក្រុងព្រះសីហនុ គឺជា​បញ្ហា​ដែល​កើតឡើង​ថ្មី ហើយ​ប្រឈម​មួយ​ថ្មី​ដែល​ពី​មុន​មក​កម្ពុជា​មិន​ដែល​ជួប​ប្រទះ ។ ប៉ុន្តែ​ស្ថានការណ៍​នេះ​មិន​អាច​និយាយ​ថា កម្ពុជា​កុងត្រូល​មិន​បាន​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា ៖«​បញ្ហា​នៅ​ទីនោះ​ខ្ញុំ​ឃើញ​មាន​បទល្មើស​គ្រឿងញៀន​, បទល្មើស​ប្លន់ , បរិស្ថាន​អានា​ម័​យ និង​ជម្លោះ​រឿង​ដីធ្លី ។ យើង​ឃើញ​ថា ការ​វិនិយោគ​ច្រើន​ដី​ឡើងថ្លៃ ធ្វើ​ឲ្យ​មាន​ជម្លោះដីធ្លី​កើត​មាន​ច្រើន​» ។ ទាក់ទង​នឹង​សំណួរ​ថា មាន​មូលហេតុ ឬ​បញ្ហា​ច្រើន​បានជា​ប្រជាពលរដ្ឋ​លែង​ទៅ​ក្រុងព្រះសីហនុ ? សម្ដេច ស ខេ​ង បាន​បញ្ជាក់​ថា «​ដោយសារ​រឿង​ហ្នឹងហើយ បានជា​យើង​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ទៅ ដើម្បី​ជួយ​បញ្ហា​អស់​នឹង ប៉ុន្ដែ​ខ្ញុំ​ជឿ​ថា ប្រជាជន​មួយ​ចំនួន ប៉ុន្ដែ​ប្រជាជន​ភាគី​ច្រើន​មិន​ទាន់​មានអី​ដែរ​ទេ ។ មួយ​ចំនួន​គាត់​បារម្ភ​អាហ្នឹង គឺ ដោយសារ គិត​ពី​ការ​បារម្ភ​របស់​គាត់​ហ្នឹងហើយ​បានជា​យើង​យកចិត្តទុកដាក់​បញ្ហា​ហ្នឹង ហើយ​សៀមរាប ខ្ញុំ​មិន​បាន​បញ្ជូន​ទៅ​ទេ បញ្ជូន​ទៅ​កំពង់សោម​តើ » ។ ជាមួយ​គ្នា​នោះ​សម្ដេច​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ខេត្ត​ព្រះ​សីហ​នុ​មិន​មាន​បញ្ហា​ណាមួយ​ធំដុំ​ដោះស្រាយ​មិន​ចេញ​នោះ​ទេ ។ បញ្ហា​នៅ​ខេត្ត​ព្រះ​សីហ​នុ​សំខាន់​ជាងគេ រួម​មាន បទល្មើស​គ្រឿងញៀន ប្លន់ ការ​តាម​សម្លាប់​គ្នា​ជាដើម ។ ចំណែក​បរិស្ថាន អនាម័យ​វិញ​ក៏​មិន​ទាន់​ធ្ងន់ធ្ងរ​ដែរ ។

សូមរ​ឮ​កថា ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់ និង​នាយ ក​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាល​ថ្ងៃ​ទី​១៣ កញ្ញា នាយ​ឧត្តមសេនីយ៍​សន្ដិ បណ្ឌិត សុខ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា នៅ​ចុងឆ្នាំ​២០១៨​នេះ ជនជាតិ​ចិន​នឹង​មក​កម្ពុជា​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ខណៈ​កម្ពុជា​មាន​ថៅកែ​ចិន​កំពុង​សាងសង់​អាគារ​ធំ​ៗ​ជា​ច្រើន ហើយ​គោលដៅ​សំខាន់​ៗ​ដែល​ចិន​ឆ្ពោះ​មក​នោះ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​ខាង​មុខ​នឹង​ក្លាយជា​ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍន៍​ដូច​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ដែរ ។ គេ​សង្កេត​ឃើញ​ថា កាល​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​បញ្ហា​កើត​ឡើងជា​ហូរហែរ​ភាគច្រើន​បណ្តាល​មក​ពី​ជនបរទេស ក្នុង​ជន​ជាតិចិន​ភាគច្រើន ។ ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​ក្លាយជា​តំបន់​កំពុង​អភិវឌ្ឍន៍ និង​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ដែល​ភាគច្រើន​វិនិយោគ​ដោយ​ជា​ជនជាតិ​ចិន ហើយ​មាន​ជន ជាតិចិន​មួយ​ចំនួន​បាន​បង្ក​បញ្ហា​ឥត​ឈប់​ឈរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដំណើរ​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​ភ័យ​ខ្លាច​ទើប​ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហា នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ