ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្ម​សិទ្ធ​ចេះ​តែ​មាន​ជា​បន្តបន្ទាប់​រហូត​…(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​មើលឃើញ​ពី​ការ​កាប់​បំផ្លាញ​នូវ​ព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្ម​សិទ្ធ​ចេះ​តែ​មាន​ជា​បន្តបន្ទាប់​នោះ​ទើប​នៅ​ថ្ងៃ​ទី​១៦ តុលា ២០១៨ អាជ្ញាធរ​រួម​នឹង​បរិស្ថាន​ខេត្ត បាន​នាំ​គ្នា​លើក​ស្លាក​បម្រាម​មួយ​ផ្ទាំង​ធំ នៅ​ភូមិ​យាយ​.​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​មើលឃើញ​ពី​ការ​កាប់​បំផ្លាញ​នូវ​ព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្ម​សិទ្ធ​ចេះ​តែ​មាន​ជា​បន្តបន្ទាប់​នោះ​ទើប​នៅ​ថ្ងៃ​ទី​១៦ តុលា ២០១៨ អាជ្ញាធរ​រួម​នឹង​បរិស្ថាន​ខេត្ត បាន​នាំ​គ្នា​លើក​ស្លាក​បម្រាម​មួយ​ផ្ទាំង​ធំ នៅ​ភូមិ​យាយ​.​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ប្រយោជន៍​ទប់​ស្កា​ប់​មិន​ឲ្យ​មានការ​បំផ្លាញ​បន្ត​ទៀត ហើយ​បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់ ។

លោក​ចាន់ ខូ​វ វ័យ​៥៦​ឆ្នាំ នៅ​ភូមិ​យាយ​.​ស ឃុំ​ទន្លេ​បិទ​ឲ្យ​ដឹង​ថា រូប​លោក​បាន​មក​តាំង​លំនៅ​ឋាន​សាងសង់​ផ្ទះ​ឈើ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ដែល​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ។ ទាំង​រដូវវស្សា​និង​រដូវប្រាំង​គាត់​មាន​ទូក​មួយ​គ្រឿង អុំ​នឹង​ដៃ​តែងតែ​ចេញ​ទៅ​បឹង​ក្រោយ​ផ្ទះ​រាយ​មង​ដាក់​ត្រី​សម្រាប់​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ពលរដ្ឋ​រូប​នេះ​ប្រាប់​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​បានឃើញ​ពី​សកម្មភាព​របស់​អាជ្ញាធរ​បាន​ចុះ
មក​លើក​ស្លាក​សញ្ញា​ដាក់​បម្រាម​ផ្សេង​ៗ មិន​ឲ្យ​មាន​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក រូប​លោក​សូម​គាំទ្រ​ចំពោះ
ទ​ង្វើ​រ​ល្អ​នេះ ។ ដើម្បី​ឲ្យ​ធនធានធម្មជាតិ​សំបូរ​ទៅ​បាន​ទាល់តែ​មាន កិច្ចសហការ​ចូលរួម​ពី​ពលរដ្ឋ​នៅ
តំបន់​នេះ​ប្រឹងប្រែង​ថែរក្សា និង​អភិរក្ស​ក្នុង​ពេល​អនាគត ត្រី​នឹង​សំបូរ​កាន់តែ​ច្រើន​ឡើង ហើយ​គាត់​ក៏​អាច​នេសាទ បាន​ច្រើន​សម្រាប់​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ហើយ​ក្នុង​នាមរូប​លោក​ជា​ពលរដ្ឋ​មួយ​រូប​សូម​គាំទ្រ​ចំពោះ​សកម្ម​ភាពល្អ​បែប​នេះ​ជាមួយ​នោះ​គាត់​នឹង​ត្រូវ​អនុវត្តន៍​នូវ​អ្វី​ដែល​ស្របច្បាប់ ។

លោក​ហួរ សា​អ៊ុ​ន ជំទប់​ទី​១ ឃុំ​ទន្លេ​បិទ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​អភិរក្ស​នេះ​កន្លង​មក
ធ្លាប់​មាន​បុគ្គល​មួយ​ចំនួន​បាន​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ជា​ច្រើន ហើយ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ
របស់​ខ្លួន​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​បាន​ហាម​នោះ ។ ដោយ​មើលឃើញ​បែប​នេះ​ហើយ​ទើប​អាជ្ញាធរ​បាន​សហការ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះ​លើក​ស្លាក​សញ្ញា​បម្រាម​មាន​រហូត​ដល់​ទៅ​ចំនួន​១២​ចំណុច​ក្នុង​នោះ​មាន​ដូច​ជា ១-​ហាម​កាប់​គាស់​រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ធ្វើ​កម្ម​សិទ្ធ ២-​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​ដាក់​សញ្ញា​សម្គាល់​ក្នុង​គោលបំណង​កាន់កាប់​ជា​កម្ម​សិទ្ធ ៣-​យក​ថ្ម ក្រួស ខ្សាច់ រ៉ែ ការ​គាស់ ឈូស​ឆាយ កកាយ​យក​ដី ចាក់​លុប​ដោយ​គ្មាន​ការ​អនុញ្ញាត ៤-​ដឹក​ជញ្ជូន និង​ប្រមូល​ផល​អនុ​ផល​ធនធានធម្មជាតិ​សោយ​គ្មាន​ការ​អនុញ្ញាត ។

៥-​ប្រមូល​ស​ន្និ​ផល​អនុ​ផល​ធម្មជាតិ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ រួម​នឹង​ចំណុច​ផ្សេង​ៗ​ទៀត ដូច្នេះ​សូម​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​នាំ​គ្នា​ខិតខំ​ការពារ និង​ថែរក្សា​ទាំងអស់​គ្នា​ឲ្យ​បាន​គង់វង្ស និង​សំបូរ​ព្រៃ​លិច​ទឹក​ឡើង​វិញ ហើយ​បើ​ពលរដ្ឋ​បានឃើញ​ពី​សកម្មភាព ឈូស​ឆាយដី​ព្រៃ​ដោយ​ខុសច្បាប់​សូម​ប្រញាប់​រាយការណ៍​មក​ស្ថាប័ន​ដែល​នៅ​កៀក ដើម្បី​ទប់ស្កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ