ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ចំនួន​៤​រង​គ្រោះ មនុស្ស​ស្លា.ប់​យ៉ាង​តិច​៣០​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ដកស្រង់​ផ្សាយ​​កាលពី​ថ្ងៃ​ទី​១៦​ តុលា ​ដោយ​បណ្ដា​សារព័ត៌មាន​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ព្យុះ ​MICHAEL​ ដែល​បោក​បក់​លើ​រដ្ឋ​៤​នា​ភាគ​ខាងត្បូង ​សហ​រដ្ឋ​អាមេ​រិក ​កាលពី​ស​ប្ដា​ហ៍​មុន​។…

សហរដ្ឋអាមេរិក ៖ យោង​តាម​តុល្យការ​ថ្មី​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ដកស្រង់​ផ្សាយ​​កាលពី​ថ្ងៃ​ទី​១៦​ តុលា ​ដោយ​បណ្ដា​សារព័ត៌មាន​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ព្យុះ ​MICHAEL​ ដែល​បោក​បក់​លើ​រដ្ឋ​៤​នា​ភាគ​ខាងត្បូង ​សហ​រដ្ឋ​អាមេ​រិក ​កាលពី​ស​ប្ដា​ហ៍​មុន​។

មេ​ប៉ូលិស​ម្នាក់​​បាន​និយាយឱ្យ​ដឹង​​ថា ​សាកសព​មនុស្ស​១២​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់ ​BAY ​ធ្វើ​ឲ្យ​ចំនួន​អ្នក​​ស្លាប់​នៅ​រដ្ឋ​ផ្ល​រី​ដា​ ឡើង​ដល់​២០​នាក់​។

ព្យុះ​ MICHAEL ​ជា​ព្យុះសង្ឃរា​ខ្លាំង​ប្រភេទ​ទី​៤ ​ក្នុង​ចំណោម​ព្យុះ​ខ្លាំង​ទាំង​៥​ប្រភេទ នា​ថ្ងៃ​ទី​១០ ​តុលា​ បាន​វាយប្រហារ​ពេញបន្ទុក​លើ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ​ជិត​ទីក្រុង​ប៉ា​ណា​ម៉ា​ស៊ី​ធី​។ ​ព្យុះ​នោះ​ក៏​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅ​រដ្ឋ​ច​ច​ជៀ ៣​នាក់​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង ​និង​៦​នាក់​នៅ​រដ្ឋ​វៀជី​នៀ​។

ព្យុះ​នេះ​បន្សល់​ទុក​ពីក្រោយ​វា​នូវ​ទិដ្ឋភាព​នៃ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​អាក្រក់​បំផុត​ ជា​ពិសេស​នៅ​រដ្ឋ​ផ្ល​រី​ដា​។​ ហើយ​អាជ្ញាធរ​ខ្លាចក្រែង​តុល្យការ​ធ្ងន់ធ្ងរ​ថែម​ទៀត ខណៈ​ប្រតិ​បត្តិការ​រុករក​បន្ត​ធ្វើ​ក្រោម​គំនរ​បាក់បែក​។

នៅ​រដ្ឋ​ផ្ល​រី​ដា ​មនុស្ស​ជិត​១៣៧.០០០​គ្រូ​សារ ​ព្រមទាំង​ហាង​នានា​នៅ​ពុំ​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​ឡើង​វិញ ហើយ​ចំណុច​ចែកចាយ​ទឹក ​និង​ស្បៀង​នៅ​តែ​មាន​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​​រដ្ឋ​នោះ​។ ​ទីក្រុង​ជា​ច្រើន​បាន​ដាក់​បំរាម​គោ​ចរណ៍​ពេល​យប់​ ហើយ​សាលា​ភាគច្រើន​ក្នុង​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ នៅ​តែ​បិទទ្វារ​រហូត​ដល់​​មាន​បទបញ្ជា​ជា​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ