ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់នេះលាក់ទុកកាំភ្លើង​ដល់​ទៅ​​២​ដើម​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ចាប់ខ្លួន​បុរស​ជនជាតិ​ដើម​ភាគតិច​កា​វែ​តម្នាក់​ជាប់​ពាក់​ព​ន្ធ័​លាក់​អាវុធ​២​ដើម នៅក្នុង​តំបន់​ការពារ​អភិរក្ស​សត្វព្រៃ​ស្រុក​វើ​ន​សៃ​ខុសច្បាប់​។ នៅ​ក្នុង​ករណីរ​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​នេះ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​៥៩​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៨ ចាប់​ឃាត់ខ្លួន​នៅផ្ទះ​សង្ស័យ​តែ​ម្ដង​ស្ថិត​នៅ​ភូមិ​រ៉ក់ ​ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ…

ខេត្ត​រតនគីរី ៖ ចាប់ខ្លួន​បុរស​ជនជាតិ​ដើម​ភាគតិច​កា​វែ​តម្នាក់​ជាប់​ពាក់​ព​ន្ធ័​លាក់​អាវុធ​២​ដើម នៅក្នុង​តំបន់​ការពារ​អភិរក្ស​សត្វព្រៃ​ស្រុក​វើ​ន​សៃ​ខុសច្បាប់​។

នៅ​ក្នុង​ករណីរ​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​នេះ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦​និង​៥៩​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៨ ចាប់​ឃាត់ខ្លួន​នៅផ្ទះ​សង្ស័យ​តែ​ម្ដង​ស្ថិត​នៅ​ភូមិ​រ៉ក់ ​ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​វើ​ន​សៃ​បានអោយ​សារ​ព័​ត៌​មាន​ដឹង​ថា ជន​
ស​ង្ស​័យឈ្មោះ​ដឿ​ន ធា​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរប​កសិករ ជនជាតិ​ដើម​ភាគតិច​កា​វែ​ត រស់នៅ​ភូមិ​ឃុំ​ខាងលើ​។

កាំភ្លើង​ទាំង​២​ដើម​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នោះ​រួម​មាន ១-​កាំភ្លើង​អាកា​ស្វាយ​បត់ លេខ​៨៨០០ បង់​១ មាន​គ្រាប់​១០​គ្រាប់ នឹង​២-​កាំភ្លើង​ស្នប់​១​ដើម​អត់​គ្រាប់​ប្រើ​គ្រាប់កង់​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា​ក្នុង​ករណី​ចុះ​ចាប់​ជន​ស​ង្ស​យ័​ខាងលើ​គឺ​ដឹកនាំ​ដោយ​លោក​រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ។

ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាំភ្លើង​អាកា​ស្វាយ​បត់​ខ្លួន​រើស​បាន​នៅ​មាត់​ទ​ន្ទេ​សេ​សាន្ត​បាន​ជាង​១០​ឆ្នាំ​ពេល​រើស​បាន​ហើយ​យក​មក​លាក់​ទុក​ដើម្បី​ទុក​បរបាញ់​សត្វព្រៃ និង​កាំភ្លើង​ស្នប់​១​ដើម​ធ្វើ​ដោយ​ខ្លួនឯង ​ហើយ​កាំភ្លើង​ទាំង​២​ដើម​ខាងលើ​នេះ​គឺ​ជន​ស​ង្ស​យ័​លាក់​ទុក​ដើម្បី​បរ​​បាញ់​សត្វព្រៃ​លក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាកា​ខេត្ត​ចាត់ការ​តាម​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ