ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ក្តៅ​ណាស់​មែនទេ! តោះ​មក​ដឹង​វិធី​ការ​ពារ​ប្រអប់​ជើង​អ្នក​តិច​មើល៍

5 ឆ្នាំ មុន

ជាមួយនឹង​ភាព​គ្រោះថ្នាក់​ជា​ច្រើន​ចាប់ពី កម្តៅ​ព្រះអាទិត្យ​រហូត​ដល់​មេរោគ​ផ្សិត រដូវ​ក្តៅ អាច​នឹង​ជា​មេ​បញ្ហា​ខ្លាំង​សម្រាប់​ប្រអប់ជើង​ដែល​មិន​បានការ​ពារ​ស្រួលបួល ។ ដើម្បី​អាច​ការពារ​ប្រអប់ជើង​បាន​ល្អ គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖ ១- មិន​ត្រូវ​ទៅ​ណា​មក​ណា​ដោយ​ជើង​ទទេ​ឡើយ ។…

ជាមួយនឹង​ភាព​គ្រោះថ្នាក់​ជា​ច្រើន​ចាប់ពី កម្តៅ​ព្រះអាទិត្យ​រហូត​ដល់​មេរោគ​ផ្សិត រដូវ​ក្តៅ អាច​នឹង​ជា​មេ​បញ្ហា​ខ្លាំង​សម្រាប់​ប្រអប់ជើង​ដែល​មិន​បានការ​ពារ​ស្រួលបួល ។ ដើម្បី​អាច​ការពារ​ប្រអប់ជើង​បាន​ល្អ គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១- មិន​ត្រូវ​ទៅ​ណា​មក​ណា​ដោយ​ជើង​ទទេ​ឡើយ ។ នៅ​ពេល​ដើរ​ក្នុង​អាង​ទឹក ឆ្នេរ​ខ្សាច់ បន្ទប់​ដូរ​សម្លៀក​បំពាក់ ឬ​ជុំវិញ​សណ្ឋាគារ ចូរ​ពាក់​ស្បែកជើងផ្ទាត់ ឬ​ស្បែកជើង​ណាមួយ​ជាប់​ជា​និច្ច ។

២-​ចូរ​លាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​នៅ​គ្រប់កន្លែង​ទាំងអស់​នៃ​ប្រអប់ជើង និង​កែងជើង​។ ចូរ​លាប​ឡើង​វិញ​ក្រោយ​ពី​ចេញពី​ក្នុង​ទឹក ។

៣-​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​រាល់ថ្ងៃ ។

៤-​ចូរ​អនុវត្ត​ពុត​ពែន​ស្មងជើង ម្រាមជើង និង​កែងជើង​ដើម្បី​ជំរុញ​ដល់​របត់​ឈាម​រត់ ។

៥-​បើសិនជា​អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ​ខ្សាច់ បឹង ឬ​ទន្លេ ចូរ​ឈ្វេងយល់​ថា មាន​ត្រូវការ​ពាក់​ស្បែកជើង​ពិសេស​អ្វី​ឬ​អត់ ។

៦-​អ្នក​ក៏​អាច​ដាក់​ប្រអប់​ថ្នាំពេទ្យ​តាម​ខ្លួន​ដែរ​ដូច​ជា បង់​រុំ បង់​ស្អិត​បិតរ​បួស និង​កន្ត្រៃ​កាត់​ក្រចក​ជាដើម (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ