ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្ដិច​មក​វិញ​ហើយ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ បន្ទាប់​ពី​តម្លៃ​ប្រេង​កើនឡើង​អស់​៤​ស​ប្តា​ហ៍​កន្លង​មក តម្លៃ​ប្រេង​របស់ West Texas Intermediate (WTI) សម្រាប់​ខែវិច្ឆិកា និង​តម្លៃ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ បន្ទាប់​ពី​តម្លៃ​ប្រេង​កើនឡើង​អស់​៤​ស​ប្តា​ហ៍​កន្លង​មក តម្លៃ​ប្រេង​របស់ West Texas Intermediate (WTI) សម្រាប់​ខែវិច្ឆិកា និង​តម្លៃ Brent សម្រាប់​ខែធ្នូ បាន​ធ្លាក់​ចុះ ៤,០៣% និង​៤,៤៣% រៀង​គ្នា ។

កាលពី​ស​ប្តា​ហ៍​ទី​មួយ​នា​ខែតុលា តម្លៃ​ប្រេង​របស់ WTI និង Brent ស្មើនឹង​៧៤,៣៤​ដុល្លារ និង​៨៤,១៦​ដុល្លារ ក្នុង​មួយ​ធុង ។

កាលពី​ថ្ងៃ​អង្គារ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​បន្ត​កើនឡើង​ទៀត ដោយ​មាន​តម្លៃ​ប្រេង WTI កើន​បាន​០,៦៧​ដុល្លារ​មក​ស្មើ​៧៤,៩៦​ដុល្លារ​ក្នុង​មួយ​ធុង និង​តម្លៃ​ប្រេង Brent កើន​បាន​១,០៩​ដុល្លារ​មក​ស្មើ​៨៥​ដុល្លារ​ក្នុង​មួយ​ធុង ។

ប៉ុន្តែ​តម្លៃ​ប្រេង​ដែល​មាន​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​៤​ឆ្នាំ​មុន​មកនេះ បាន​បង្ក​ឲ្យ​មាន​កង្វល់​ពី​តម្រូវការ ខណៈ​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​រិះគន់​ថា OPEC បាន​បង្កើន​តម្លៃ​ប្រេងឥន្ធនៈ​សម្រាប់​អតិថិជន​អា​មេ​រិ​ក ។

លើស​ពី​នេះ​ទៀត មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បន្ថយ​ការ​ព្យាករ​លើ​ការ​លូត​លាស់​សេដ្ឋកិច្ច​ពី​៣,៩%​មក​ស្មើ​ត្រឹម​៣,៧%​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ ។

កាលពី​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​វិញ ស្រប​ទៅ​នឹង​ទីផ្សារ​ភាគ​ហ៊ុន ខណៈ​ដែល​លោក​ប្រធានាធិបតី​ត្រាំ​បន្ត​រិះគន់​ដល់​ប្រទេស​ដែល​មិន​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ។ តម្លៃ​ប្រេង WTI បាន​ធ្លាក់​ចុះ​១,៧៩​ដុល្លារ និង​២,២​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង Brent ធ្លាក់​ចុះ​១,៩១​ដុល្លារ​និង ២,៨៣​ដុល្លារ​ក្នុង​មួយ​ធុង ។

អ្នកវិភាគ​គិត​ថា ទិន្នន័យ​ប្រេងឥន្ធនៈ​ប្រចាំ​ស​ប្តា​ហ៍​របស់​រដ្ឋបាល​ព័ត៌មាន​ថាមពល​អា​មេ​រិ​ក (EIA) ជា​កត្តា​ដែល​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេង​ឆៅ ។

យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រេង​ឆៅ​ស្តុក​ទុក​របស់​អា​មេ​រិ​កបាន​កើនឡើង​៥,៩៨​លាន​ធុង​កាលពី​ស​ប្តា​ហ៍​ដំបូង​នា​ខែតុលា ហើយ​ចំនួន​ប្រេងឥន្ធនៈ​ដែល​ស្តុក​ទុក​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​១១,៣​លាន​ធុង​ក្នុង​មួ​យស​ប្តា​ហ៍​ផង​ដែរ មាន​ន័យ​ថា មានការ​ផ្គត់ផ្គង់​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ