ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ពិស

5 ឆ្នាំ មុន

អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន មាន​ដីស្រែ​ចំការ រថយន្ត តូច ធំ មាសប្រាក់​ច្រើន និង​មាន​អ្នកបម្រើ​ប្រុស​ស្រី​ខ្វែងដៃខ្វែងជើង​ទៀត​ផង តែ​បុគ្គល​នោះ​នៅ​មិន​មានឱកាស​ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ព្រោះតែ​សេចក្តី​កំណាញ់​រហូត​អស់​មួយ​ជីវិត មនុស្ស​ប្រភេទ​នេះ​ហៅ​ថា​អ្នកមាន​សម្បត្តិ​តែ​ខ្វះ​បុណ្យ​។ សេចក្តី​នេះ​សម​ដូច​ពុទ្ធដីកា​ត្រាស់​ថា…

អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ច្រើន មាន​ដីស្រែ​ចំការ រថយន្ត តូច ធំ មាសប្រាក់​ច្រើន និង​មាន​អ្នកបម្រើ​ប្រុស​ស្រី​ខ្វែងដៃខ្វែងជើង​ទៀត​ផង តែ​បុគ្គល​នោះ​នៅ​មិន​មានឱកាស​ដើម្បី​បំពេញ​បុណ្យ​កុសល​សម្រាប់​ជាទី​ពឹង​របស់​ខ្លួន​ព្រោះតែ​សេចក្តី​កំណាញ់​រហូត​អស់​មួយ​ជីវិត មនុស្ស​ប្រភេទ​នេះ​ហៅ​ថា​អ្នកមាន​សម្បត្តិ​តែ​ខ្វះ​បុណ្យ​។ សេចក្តី​នេះ​សម​ដូច​ពុទ្ធដីកា​ត្រាស់​ថា ទ្រព្យសម្បត្តិ​ជាស​ត្រូវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។
សាធុជន​គួរ​ពិចារណា​នូវ​ពុំនោល​ដែល​ពោល​អំពី​ទោស​នៃ​ទ្រព្យសម្បត្តិ​ខាងក្រោម​ដូច​តទៅ​៖

១-​ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ញៀន​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

២-​ទ្រព្យសម្បត្តិ​ជា​កាំបិត​ដ៏​មុត​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៣-​ទ្រព្យសម្បត្តិ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៤-​ទ្រព្យសម្បត្តិ​ជា​អមនុស្ស​កាច​សាហាវ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៥-​ទ្រព្យសម្បត្តិ​ជា​រាត្រី​អន្ធការ សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៦-​ទ្រព្យសម្បត្តិ​ជា​ចំណង​ធំ​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៧-​ទ្រព្យសម្បត្តិ​ជា​ថ្នាំ​ពិស​សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៨-​ទ្រព្យសម្បត្តិ ជា​គំនរ​ភ្លើង​ដ៏​ធំ សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

៩-​ទ្រព្យសម្បត្តិ គឺជា​អ្នក​ពិឃាត សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា

១០-​ទ្រព្យសម្បត្តិ ជា​ចោរ​ដ៏​កាច សម្រាប់​ម្ចាស់ទ្រព្យ​អត់​បញ្ញា ។

ទ្រព្យសម្បត្តិ​ទាំងឡាយ​មិន​អាច​រួច​ផុត​អំពី​វិបត្តិ​បាន​ឡើយ បុ​គ្ក​ល​គួរ​ចំណាយ​ទ្រព្យ​មួយ​ចំណែក​ដើម្បី​ធ្វើ​ទាន​គឺជា​ការ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​រួច​ផុត​អំពី​ចំណង​គឺជា​ខ្ញុំ​នៃ​ទ្រព្យសម្បត្តិ ។