ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែល​សម្លា.ប់យ៉ាងសាហា.វនោះ…​«ជាបងធំសង្គមងងិត»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃាតករ​ដែល​សម្លាប់​មិត្តភក្តិ​ព្រោះតែ​រឿង​គំនុំ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តបន្ទាយមានជ័យ ៖ ឃាតករ​ដែល​សម្លាប់​មិត្តភក្តិ​ព្រោះតែ​រឿង​គំនុំ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​សិរី​សោភ័ណ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ទទួល​ផែន​នគរ​បាល​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​បាន និង​បង្ហាញ​មុខជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៧​ខែតុលា
និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​បង្ហាញមុខ​ឃាតករ​នេះ គឺ​បន្ទាប់​ពី​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥ ក្បែរ​អតីត​សាលា​អុ​ិ​ន តាំ ដែល​ពេល​នេះ បន្សល់​ទុក​តែ​ដី​ទួល​មួយ​ទៅ​ហើយ​នោះ ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែតុលា មាន​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ថា បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​គុម្ព​ស្បូវភ្លាំង ចំណុច​អតីត​សាលា​អុ​ិ​ន តាំ ក្បែរ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​រូប​លោក​ផ្ទាល់ បាន​ដឹកនាំ​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ទៅ​ដល់ទី​កន្លែង​ដើម្បី​ពិនិត្យ​សព ។ បន្ទាប់​មក បើក​ការ​ស៊ើបអង្កេត​និង​ឈាន​ដល់​ការ​បង្ក្រាប​ជន​ដៃដល់​នៅ​ល្ងាច​ថ្ងៃ​ដដែល តាម​បញ្ជា​របស់​លោកស្នងការ និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​គឺ​លោក មាស ច័ន្ទ​ពិសិដ្ឋ ។

លោកស្នងការ​រង សិទ្ធ ឡោះ បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ជុង អ៊ុ​ង អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ចំណែក​ជន​ដៃដល់​ឈ្មោះ មាស គី​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ ជន​រង​គ្រោះ​គឺជា​បងធំ​របស់​ជន​ដៃដល់ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន ។ ចំពោះ​ករណី​ឈាន​ដល់​ការ​កើត​មាន​ឃាតកម្ម​នេះ បើ​តាម​ការ​សារភាព​របស់​ជន​ដៃដល់​គឺ​ផ្តើម​ចេញពី​បញ្ហា​៣​ចំណុច ៖១-​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ជន​ដៃដល់​ធ្វើ​ជា​កម្មសិទ្ធិ ជា​មធ្យោបាយ​ក្នុង​ការ​លក់​ចែកចាយ​គ្រឿងញៀន ២-​ករណី​ជន​រង​គ្រោះ​មិន​ឲ្យ​ខ្លួន​ចេញពី​បន្ទប់​ជួល បង្អត់បាយ និង​បំបាក់​ទំនុក​ទុកចិត្ត​មក​លើ​ខ្លួន​ក្នុង​រឿងស្រី​ញី​(​ប្រចណ្ឌ​ខ្លួន​និង​សង្សារ​របស់​គេ​) និង​៣-​បញ្ហា​គ្រឿងញៀន ។

លោកស្នងការ​រង​បន្ត​ទៀត​ថា តាម​ចម្លើយ​របស់​ជន​ដៃដល់​ជា​ឃាតករ គឺ​នៅ​យប់​ថ្ងៃ​កើតហេតុ​រូបគេ​និង​ជន​រង​គ្រោះ​ឈ្មោះ ជុង អ៊ុ​ង ជា​បងធំ បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ អ៊ុ​ក ពិន នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​រូបគេ​ជា​អ្នក​ឌុ​ប ។ ពេល​ត្រឡប់​មក​វិញ រូបគេ​មាន​បំណង​ចង់​ព្រមាន​ជន​រង​គ្រោះ ដោយ​ឲ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ម្តង តែ​និយាយ​ជា​ច្រើន​ដង ឈ្មោះ អ៊ុ​ង មិន​ព្រម ។ ពេល​នោះ​រូបគេ​បាន​បើក​ម៉ូតូ​ឲ្យ​លឿន​ដល់​ចំណុច​អតីត​សាលា​អុ​ិ​ន តាំ ក៏​លោត​ចេញពី​ម៉ូតូ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​និង​ម៉ូតូ​ធ្លាក់​ពីលើ​ថ្នល់​សន្លប់ ។ ដោយ​ជា​ឱកាសល្អ រូបគេ​ក៏​ច្របាច់​បំពង់ក​ជន​រង​គ្រោះ​សម្លាប់ នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែតុលា បន្ទាប់​មក​ក៏​ជិះ​ម៉ូតូ​គេចខ្លួន ។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង បញ្ជាក់​ថា ការ​បំបែកសំណុំរឿង​ឃាតកម្ម​នេះ កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ក ពិន នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន ដែល​ធ្វើ​សកម្មភាព​លក់​ឲ្យ​ជន​ដៃដល់​និង​ជន​រង​គ្រោះ​នោះ​ផង​ដែរ ។ ជន​ជាប់
ចោទ​ក្នុង​ករណី​អំពើ​ឃាតកម្ម​និង​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ