ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចថ្មី​បន្លំ​ភ្នែក​! ចង់ឆ្លង​ដែន អស់លក្ខណ៍ត្រឹម​ស្កែន​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់ គឺ​ម្តាយក្មេក និង​កូនប្រសា ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ឃាត់ខ្លួន ពាក់​ព័ន្ធ​ករណី​នាំ​យក​ថ្នាំ​ញៀន​ប្រមាណ​ជិត​១​គីឡូក្រាម ទៅ​ផ្ញើ​កញ្ចប់​ប្រៃសណីយ៍​បំរុង​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់ គឺ​ម្តាយក្មេក និង​កូនប្រសា ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ឃាត់ខ្លួន ពាក់​ព័ន្ធ​ករណី​នាំ​យក​ថ្នាំ​ញៀន​ប្រមាណ​ជិត​១​គីឡូក្រាម ទៅ​ផ្ញើ​កញ្ចប់​ប្រៃសណីយ៍​បំរុង​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ។

សេចក្តីរាយការណ៍​បឋម​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ តុលា មាន​ស្ត្រីជន​ជាតិចិន​២​នាក់ (​ម្តាយក្មេក និង​កូនប្រសារ​) បាន​យក​កេសក្រដាស​១​បិត​ស្កុ​ត​ជិតឈឹង ទៅ​កាន់​ប្រៃសណីយ៍​ក្នុង​គោលបំណង​ផ្ញើ​ទៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ក្រុមហ៊ុន​មួយ ។

ពេល​ស្ត្រី​២​នាក់​ម្តាយក្មេក និង កូនប្រសា បាន​យក​កេស​នោះ​ទៅ​ដាក់​ផ្ញើ នៅ​បញ្ជរ​ប្រៃសណីយ៍ តែ​ត្រូវ​បាន​មន្ត្រី​គយ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ទីនោះ រួម​ទាំង​បុគ្គលិក​ប្រៃសណីយ៍​បាន​ត្រួតពិនិត្យ និង​ស្កែ​ន ស្រាប់តែ​ចេញ​លទ្ធ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​កេស​នោះ ។ ឃើញ​ដូច្នោះ​សមត្ថកិច្ច​ប្រចាំការ​នៅ​បញ្ជរ​ប្រៃសណីយ៍ បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​នោះ និង​បាន​រាយការណ៍​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​កាន់កាប់​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដាក់​បទបញ្ជារ​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ឲ្យ​កម្លាំង​ឲ្យ​ជំនាញ​ចុះ​ទៅ​សហ​ការណ៍ និង​នាំ​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ម្តាយកូន រួម​ជាមួយ​ថ្នាំ​ញៀន​ដែល​ដាក់​ក្នុង​កេស​នោះ ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​មិនមែន​ជា​ម្ចាស់​ថ្នាំ​ញៀន​នេះ​ទេ ហើយ​ពួក​គេ​ក៏​មិនដឹង​ថា​នៅ​ក្នុង​កេស​នោះ​មាន​ថ្នាំ​ញៀន​ដែរ ។ ចម្លើយ​ម្តាយ និង​កូន​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ចបាន​ឱ្យ​ដឹង​​ថា ពួក​គេ​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ពឹងពាក់​ឲ្យ​ជួយ​យក​កេស​​ខាងលើ​នោះ​ទៅ​កាន់​ប្រៃ​ស​ណី​យ៍​កម្ពុជា ដើម្បី​ផ្ញើ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ដែល​ពួក​គេ​មិន​បានដឹង​ថា​នៅ​ក្នុង​កេស​នោះ​មាន​អ្វី​ទេ លុះ​ពេល​ទៅ​ដល់​កន្លែង​ផ្ញើ​ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ជនសង្ស័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្កើត​គណៈកម្មការ​ដែល​មាន​តំណាង​ព្រះរាជអាជ្ញា​ចូលរួម បាន​យក​កេស​ថ្នាំ​ញៀន​នោះ​បើក​ពិនិត្យ ដោយ​ឃើញ​ថា ពិតជា​មាន​ម្សៅ​ថ្នាំ​ញៀន​នៅ​ក្នុង​នោះ​មែន ។

ម្សៅ​ថ្នាំ​ញៀន​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋ​ប្រើប្រាស់ និង​រៀបចំ​វេច​ខ្ចប់​តាម​បច្ចេកទេស​ជំនាញ​បំផុត ដោយ​ច្រកថ្នាំ​ក្នុង​ស្បោង​ប្លា​ស្ទិ​ច​អ៊ុ​ន​មាត់​ថង់​ជិត ដែល​មាន​ទំហំ​២​ទៅ​៣​តឹក​បិត​ភ្ជាប់ និង​សំបក​កេស​៣​ជ្រុង ហើយ​គេ​ទិញ​រូប​តុក្កតា​មួយ​ដាក់​ចូល​កណ្តាល ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ។ ពេល​សមត្ថកិច្ច​យក​ស្បោង​៣ កញ្ចប់​នោះ​ចាក់​ម្សៅ​ថ្នាំ​ញៀន​ចេញ​មក និង​យក​ទៅ​ថ្លឹង​ទៅ ឃើញ​មាន​ទម្ងន់​ជិត​១​គីឡូក្រាម ។

ខាងក្រោម​នេះ​ជា​របាយការណ៍​ផ្លូវការ​របស់​មន្ទីរ​ប្រឆាំង គ្រឿងញៀន គឺ​នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៦ និង​៥០​នាទី កម្លាំង​ជំនាញ ការិយាល័យ​រដ្ឋបាល​សរុប​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង និង​ក្រឡាបញ្ជី គឹ​ម ឆេ​ង​ប៊ុ​ន បាន​ចុះ​បង្ក្រាប​ករណី ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ឈ្មោះ TAM HIU TING ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​កុង​កុង ។ វត្ថុ​តាង​ចាប់​យក​រួម​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​ជិត​១​គីឡូក្រាម ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ