ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩-២០២៣​កម្ពុជា​ផ្តោត​លើ​យុទ្ធសាស្ត្រ​ចតុកោណ និង​ធ្វើ​ឲ្យ​ប្រទាក់ក្រឡា​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ការងារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ។ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ការងារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា​ឆ្នាំ​២០១៨​នេះ​ថា កិច្ចប្រជុំ​មាន​គោលបំណង​ចែករំលែក​នូវ​លទ្ធផល​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​១ តម្រង់​ទិស​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឲ្យ​ស្រប​នឹង​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ជាតិ (​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣) និង​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០(​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា ។

ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​យ៉ាងច្រើន​លោក​រដ្ឋមន្ត្រី​បាន​ថា កិច្ចប្រជុំ​ក៏​កំណត់​អំពី​អាទិភាព​ជា​គន្លឹះ និង​ការ​ធ្វើ​បទ​បង្ហាញ ដើម្បី​អាច​ឈាន​ទៅ​កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​មួយ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កម្មវិធី​ការងារ​សមរម្យ​នេះ​ត្រូវ​រៀបចំ​ឱ្យ​ស្រប​ទៅ​តាម​រយៈពេល​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ដែល​មាន រយៈពេល​៥​ឆ្នាំ ឆ្នាំ​២០១៩-២០២៣ ។

លោក​បន្ថែម​ថា កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​នេះ​ត្រូវ​ទាមទារ​ការ​ចូលរួម​អនុវត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​កំណត់​ច្បាស់​ថា ការងារ​សមរម្យ គឺជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ប្រមូលផ្តុំ​កិច្ច​ខិតខំ​នានា ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ និង​ជាម​ធ្យោ បាយ​សម្រាប់​សម្រេច​បាន​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព សមធម៌ និង​បរិ​យា​ប័ន្ន ដែល​ជា​កត្តា​គន្លឹះ​បង្កើត​ឱ្យ​មានឱកាស​ការងារ ផលិតភាព ផ្តល់​ចំណូល​ត្រឹមត្រូវ កន្លែងធ្វើការ​មាន​សុវត្ថិភាព និង​មានការ​គាំពារ​សង្គម​សម​ស្រប​តាម​ដំណាក់កាល​នីមួយ​ៗ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​ក៏​បានក​លើក​ឡើង​កិច្ចប្រជុំ​នេះ​បាន​កំណត់​អាទិភាព​ចំនួន​៣ ប្រមូលផ្តុំ​ទៅ​លើ​ទី​១ លើកកម្ពស់​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ ២.​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង បរិយាកាស​ការងារ​ដែល​បង្ក​ឱ្យ​មាន​កំណើន​ការងារ​សមរម្យ និង​សហគ្រាស​ដែល​ប្រកបដោយ ស្ថេ​រ​ភាព​ដោយ​យកចិត្តទុកដាក់​ចំពោះ​យុវជន និង​៣ . ការ​លើកកម្ពស់ និង​ការ​ពង្រីក​ការ​គាំពារ​សង្គម និង​អនាម័យ និង​សុវត្ថិភាព​ការងារ ។

លោក​រដ្ឋមន្ត្រី​បាន​លើ​ឡើ​ក​ទៀត ការ​រៀបចំ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣​នេះ គឺជា​តម្រូវការ​ចាំបាច់ និង​ត្រូវ​រៀបចំ​ឲ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ទៅ​នឹង​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ជាតិ​ក៏​ដូច​ជា យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣ ។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​កសាង និង​អនុវត្ត​នូវ​កម្មវិធី​ការងារ​សមរម្យ​បាន​ចំនួន​៤​លើក​រួច​មក​ហើយ ។ កម្មវិធី​នេះ​នឹង​ជួយ​ចង្អុលបង្ហាញ​អំពី​ការ​កំណត់​អាទិភាព​លើ​ការ​គាំទ្រ​ដោយ​ផ្ដោត​គោលដៅ​ពិសេស​ទៅ​កាន់​ក្រុម​កម្មករ​ដែល​ងាយ​រង​គ្រោះ និង​ដើម្បី​ភ្ជាប់​ការ​ពាក់ព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធ ភាព​បំផុត​នៅ​ក្នុង​ចំណុច​អាទិភាព អភិវឌ្ឍន៍​ជាតិ​ក្នុង​ការ​គាំទ្ររ​បៀ ប​វារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​ខណៈ​ពេល​ដំណើរការ​របៀបវារៈ​នៃ​ការងារ​សមរម្យ​កម្រិត​ខ្ពស់​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ