ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​មក​មើលផ្លូវ​ជាតិ​លេខ​៤៨​វិញនៅ​ខេត្តកោះកុង​ម៉េច​ដែរ?

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ដោយ​រដូវវស្សា​ឆ្នាំ​នេះ​បាន​អូស​បន្លាយពេល​ច្រើន​ខែ​ពេក (១០​ខែ​) លើស​ឆ្នាំ​មុន​ៗ បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​គំរាមកំហែង​យ៉ាង​ខ្លាំង​នៅ​បណ្តា​ខេត្ត​នានា​ប៉ែក​និរតី​នៃ​ប្រទេស ដែល​ជា​ខេត្ត​ជាប់​តំបន់ឆ្នេរ​សមុទ្រ និង​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សំខាន់​ៗ​មួយ​ចំនួន ហើយ​ចាំបាច់​ត្រូវ​តែ​បើក​យុទ្ធនាការ​ស្តា…

ខេត្តកោះកុង ៖ ដោយ​រដូវវស្សា​ឆ្នាំ​នេះ​បាន​អូស​បន្លាយពេល​ច្រើន​ខែ​ពេក (១០​ខែ​) លើស​ឆ្នាំ​មុន​ៗ បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​គំរាមកំហែង​យ៉ាង​ខ្លាំង​នៅ​បណ្តា​ខេត្ត​នានា​ប៉ែក​និរតី​នៃ​ប្រទេស ដែល​ជា​ខេត្ត​ជាប់​តំបន់ឆ្នេរ​សមុទ្រ និង​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សំខាន់​ៗ​មួយ​ចំនួន ហើយ​ចាំបាច់​ត្រូវ​តែ​បើក​យុទ្ធនាការ​ស្តា និង​ជួសជុល​ជា​បន្ទាន់​ទៀត​ផង ។

ជាក់ស្តែង​នៅ​ខេត្តកោះកុង​ដោយសារ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​អូស​បន្លាយ​បាន​បង្ក​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ប្រវែង ១៥០​គីឡូម៉ែត្រ ត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ បណ្តាល​ឲ្យ​សក្តានុពល​ចរាចរ​ទាំង​វិស័យ​ទេសចរ និង​វិស័យសេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ ។

ដោយ​មើលឃើញ​ហានិភ័យ​ទាំងនេះ​ផង និង​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨ ត្រូវ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៧​ជំ​ទី​២ នៅ​ខេត្តកោះកុង​ផង លោ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ក៏​បាន​ប្តេជ្ញា​បើក​យុទ្ធនាការ​ស្តា និង​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​នេះ ក្នុង​ជំហាន​អន្តរកាល​ចាប់ពី​ដើមខែ​តុលា​នេះ​តទៅ​ឲ្យ​រួចរាល់​ជា​ស្ថាពរ​មុន​ពេល​បុណ្យ​សមុទ្រ​មក​ដល់ ។ 

លោក​អាន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​បាន​បញ្ជាក់​ថា តាម​ការ​វាយតម្លៃ​របស់​វិស្វករ​បច្ចេកទេស​បាន​កំណត់​ទំហំ​ការ​ខូចខាត​កំណាត់​ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ៦២;៩៤០​គីឡូម៉ែត្រ ហើយ​ក្រសួង​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​១២​លាន​ដុល្លារ សំរាប់​ការ​ជួសជុល​ថែទាំ​ក្នុង​ជំហាន​អន្តរកាល​រយៈពេល​២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ទើប​ក្រុមហ៊ុន​កូរ៉េ​ចាប់ផ្តើម​បើក​ការ​ស្ថាបនា​ផ្លូវជាតិ​នេះ​សារ​ជា​ថ្មី ។

លោក​ប្រធាន​មន្ទីរ​សាធារណៈការ​បញ្ជាក់​ទៀត​ថា ក្រសួង​បាន​បែងចែក​ក្រុម​ជួសជុល​ចេញ​ជា​៣​កង​ធំ​ៗ គឺ​ទី​១ កង​របស់​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​មាន​២​កង់​តូច​ៗ ទី​២ កង​របស់​នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ មាន​២​កង​តូច​ៗ និង​ទី​៣ កង​របស់​វិស្វកម្ម​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​មាន​២​កង​តូច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ