ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ពន្លះ​គ្នា​លាន់​ដូច​រន្ទះ និង​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ម៉ូតូ​ម៉ាក​ហុងដា C 125 ពណ៌​ខ្មៅ​មួយ​គ្រឿង​បាន​ពន្លះ​គ្នា យ៉ាង​ពេញទំហឹង​ជាមួយនឹង ម៉ូតូ​កង់​បី​លាន់​ដូច​រន្ទះ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភ្លើងស្តុប​លំហែរ…

ខេត្តកំពង់ចាម ៖ ម៉ូតូ​ម៉ាក​ហុងដា C 125 ពណ៌​ខ្មៅ​មួយ​គ្រឿង​បាន​ពន្លះ​គ្នា យ៉ាង​ពេញទំហឹង​ជាមួយនឹង
ម៉ូតូ​កង់​បី​លាន់​ដូច​រន្ទះ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភ្លើងស្តុប​លំហែរ ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ
សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។ ហេតុការណ៍​នោះ​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា ២០១៨ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ចំនួន​០២​នាក់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​ផង​ដែរ ។

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ គា
ហុង​ឆៃ ភេទ​ប្រុស អ្នក​បើក​ប៉ូ​តូ​ម៉ាក C125 និង​រង​របួសធ្ងន់​២​នាក់​ទៀត កម្រិត​ធ្ងន់ គឺ​១- ឈ្មោះ ញិ​ល តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ព្រៃឈរ អ្នក​បើក​ម៉ូតូ​កង់​បី ២-​ឈ្មោះ កាក់
សេង​ហួរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តំបែរ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ជិះ​ម៉ូតូ C125 ។

នគរបាល​ចរាចរណ៍​ប្រាប់​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​ម៉ូតូ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​តាម
បណ្តោយ​ផ្លូវជាតិ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​លំហែរ​ក៏​បាន​បុក​ជាមួយនឹង​ម៉ុ​តូ​កង់​បី ពេញទំហឹង ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា សុទ្ធតែ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ដូច​គ្នា បណ្តាល​ឲ្យ​មនុស្ស​ផ្លោង​ចេញពី​ម៉ូតូ​រាង​ៗ​ខ្លួន ។ ក្នុង​នោះ​ស្លាប់​ម្នាក់​ភ្លាម​ៗ​អ្នក​ជិះ​ម៉ូតូ​ម៉ាក C125 និង​អ្នក​ជិះ​ពីក្រោយ​រង​របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​កង់​បី​បាន​រង​របួសធ្ងន់​ដែរ ។

ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ក៏​ប្រញាប់​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​អ្នក​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រង់​ចំណុច​ភ្លើងស្តុប​ផ្សា​រញ៉ែ ស្ថិត​នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំ
ពង់​ចាម នៅ​វេលា​យប់​អធ្រាត្រ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ បើកបរ​ដោ
យ​ជន​មិន​ស្គាល់ឈ្មោះ​បាន​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​កម្រិត​ធ្ងន់ ។ មូលហេតុ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ប្រាប់​ថា មក​ពី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ប្រើប្រាស់​ល្បឿន​លឿន​បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ថែម​ទៀត នៅ​មុខ​ផ្ទះ​របស់​យាយ​លាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ