ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP៖ សង្គម​ប្រជាធិបតេយ្យ​បាតុកម្ម​ជា​រឿង​ធម្មតា តែ​គ្មាន​បានការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ចំអក​ឡក​ឡើយ​ទៅ​កាន់​ក្រុមប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ជា​រឿង​ធម្មតា​របស់​ក្រុមប្រឆាំង ប៉ុន្តែ​ចំពោះ​សកម្មភាព​សុទ្ធតែ​គ្មាន​បានការ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​ធ្វើការ​ប្រឆាំង​នឹង​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​លើក​ច្រើន​សារ​តែ​គ្មាន​លទ្ធផល​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ចំអក​ឡក​ឡើយ​ទៅ​កាន់​ក្រុមប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ជា​រឿង​ធម្មតា​របស់​ក្រុមប្រឆាំង ប៉ុន្តែ​ចំពោះ​សកម្មភាព​សុទ្ធតែ​គ្មាន​បានការ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​ធ្វើការ​ប្រឆាំង​នឹង​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​លើក​ច្រើន​សារ​តែ​គ្មាន​លទ្ធផល​នោះ​ទេ ។ លោក​សុខ ឥ​សាន បាន​អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា​នេះ យ៉ាង​ដូច្នេះ​ថា ជា​រឿង​ធម្មតា​ដែល​មាន​ជន​មួយ​ចំនួន​ដែល​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា ពី​គណបក្សកាន់អំណាច​នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភពលោក​តែងតែ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការងារ​របស់​គណបក្សកាន់អំណាច​តាម​រយៈ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋាភិបាល ស្រប​តាម​កម្មវិធី​នយោបាយ​ឈ្នះ​ឆ្នោត​របស់​ខ្លួន ។

ជាក់ស្តែង​នោះ​មិន​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពេល​កន្លង​មក​នោះ​ទេ សូ​ម្បី​នៅ​សហរដ្ឋអាមេរិក​ក៏​មាន​សកម្មភាព​ប្រឆាំង​នឹង​របប​ក្រុង​វ៉ា​ស៊ី​ង​តោន​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន ឈ្នះ​ឆ្នោត ។ រហូត​ដល់​ពេល​ក្លាយជា​ប្រធានាធិបតី​លោក​ដូ ណា​ល់​ត្រាំ​ង មានការ​ប្រុង​ប្រយ័ត្ន យ៉ាង​ខ្លាំង គឺ​នៅ​ពេល​ឈរ​ថ្លែងការណ៍​ស្ថិត​នៅ​ក្នុង​បន្ទប់​កញ្ចក់​បាញ់​មិន​ធ្លុះ​ទៀត​ផង ។ លោក​បញ្ជាក់​ថា ដូច្នេះ​មិនជា​រឿង​ចម្លែក​ទេ ដែល​មាន​ក្រុម​ជន​អនាធិបតេយ្យ​មួយ​ចំនួន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​វត្តមាន​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ច ដើម្បី​ចូលរួម​ប្រជុំ​អាស៊ី​-​អឺរ៉ុប​នោះ ។ កម្ពុជា​មាន​មោទនភាព​ជាតិ​ដ៏​ខ្ពង់ខ្ពស់ ។

លោក​បន្ថែម​ទោះបី​ពួក​ប្រឆាំង​ទាំងនោះ​ខិតខំ​យ៉ាងណា​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ​សម្តេច​តេ​ជោ និង​គណប្រតិភូ​នៅ​តែ​អាច​ដំណើរការ​ប្រជុំ និង​មាន​វត្តមាន​ប្រកបដោយ​កិត្តិយស​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដដែល ។ នៅ​ទីបំផុត​ពួក​ប្រឆាំង​បាន​ត្រឹម​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ ស្ពាយ​យក​ភាព​បរាជ័យ​ដ៏​អា​មាស​ទៅ​ជាមួយ​តែ​ប៉ុណ្ណោះ ។

គួរ​រ​ឮ​កថា ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​តែងតែ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​ម្តង​ៗ ។ ប៉ុន្តែ​ការ​ប្រឆាំង​នេះ​គ្រាន់តែ​ជា​ការ​ល្អមើល​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ទទួល​បាន​ផល​អ្វី​នោះ​ទេ ។ ការ​ប្រឆាំង​នេះ​ត្រូវ​បាន​អំពាវនាវ​ដោយ​មេ​បក្ស​ប្រឆាំង គឺ​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ។ ឲ្យ​តែ​លឺ​និង​ទទួល​ដំណឹង​ពី​ដំណើរ​ទស្សនៈ ឬ​ក៏​ចូលរួម​កិច្ចប្រជុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ម្តង​ៗ មេ​បក្ស​ប្រឆាំង​បាន​អំពាវនាវ​សកម្មជន​ដែល​គាំទ្រ​ខ្លួន​ចូលរួម​ធ្វើ​បាតុកម្ម​ជា​រើ​យ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ