ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៣​ម៉ោង​ឃាត់​បាន​ជាង​៦០​នាក់ ខណៈ​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​នៅ​តែ​មិន​គោរព​ច្បាប់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ត្រឹមតែ​រយៈពេល​ពេល​ជាង​៣​ម៉ោង​ប៉ុណ្ណោះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​និង​ខេត្ត កំពង់ឆ្នាំង បាន​ដាក់​កន្លែង​ត្រួតពិនិត្យ​៣​គោលដៅ ហើយ​ចាប់​ឃាត់​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព អត់​ដាក់​កញ្ចក់​មើល​ក្រោយ និង​ជិះ​ម៉ូតូ​ប​ញ្ច្រា សទិស…

ខេត្តកំពង់ឆ្នាំង​៖ ត្រឹមតែ​រយៈពេល​ពេល​ជាង​៣​ម៉ោង​ប៉ុណ្ណោះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​និង​ខេត្ត កំពង់ឆ្នាំង បាន​ដាក់​កន្លែង​ត្រួតពិនិត្យ​៣​គោលដៅ ហើយ​ចាប់​ឃាត់​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព អត់​ដាក់​កញ្ចក់​មើល​ក្រោយ និង​ជិះ​ម៉ូតូ​ប​ញ្ច្រា សទិស បាន​ចំនួន​ជាង​៦០​នាក់ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ។ នេះ​អាច​បញ្ជាក់​បាន​ថា អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន នៅ​តែ​មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ត្រឹមត្រូវ​នៅឡើយ ។

លោក​អនុសេនីយ៍ឯក ម៉ុ​យ អុី​ម ប្រធាន​ផ្នែក​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា នេះ​ក្រុម​សមត្ថកិច្ច​របស់​លោក​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍ នៅ​មុខ​ធនាគារ​ខេត្ត ក្នុង​សង្កាត់​ប្អេ​រ ជា​លទ្ធផល​ក្នុង​រយៈពេល​៣​ម៉ោង ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​និង​អត់​កញ្ចក់​មើល​ក្រោយ បាន​ជាង​២០​នាក់ ។ ដោយ​តាម​ច្បាប់​អ្នក​អត់​ពាក់មួក​សុវត្ថិភាព​ផាក​១៥.០០០​រៀល រួម​និង​អត់​ដាក់​កញ្ចក់​មើល​ក្រោយ​សរុប​២០.០០០​រៀល ។

លោក​វរៈសេនីយ៍ឯក ឈឹ​ម សា​រុន នាយការិយាល័យ​គ​របាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ក្រៅពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង ឈរជើង នៅ​មុខ​ធនាគារ​១​គោលដៅ គឺ​មាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ឈរជើង ២​គោលដៅ​ទៀត គឺ​នៅ​មុខ​មន្ទីរ​ប្រៃ​ស ណី​យ៍​និង​ទូរគមនាគមន៍​ខេត្ត មួយ​គោលដៅ បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចាំ​ឃាត់​ស្ទាក់​ចាប់​អ្នក​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ពី​ផ្សា​រលើ​សំដៅ​មក​លើ​សាលាខេត្ត និង គោលដៅ​ទី​៣ គឺ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​មុខ​មន្ទីរ​សុ​រិ យោ​ដី​ខេត្ត ។

ជាល​ទ្ឋ​ផល ទាំង​៣​ក្រុម​ខាងលើ ក្នុង​រយៈ​ពេល​៣​ម៉ោង ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​មួយ​សុ​វត្តិភាព អត់​កញ្ចក់​មើល​ក្រោយ និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស សរុប​បាន​ជាង​៦០​នាក់ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែតុលា គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៤ ខែតុលា ៖ នគរបាល​ចរាចរណ៍​គ្រប់​ក្រុង​ស្រុក​ទាំង​៨ ត្រួតពិនិត្យ​យានយន្ត​ល្មើ​ល​ច្បាប់​និង​ធ្វើការ​ផាកពិន័យ បាន​ចំនួន​៣៤៥​គ្រឿង ស្មើ​និង​ទឹកប្រាក់​សរុប​ចំនួន​៥.៦៣៥.០០០​រៀល ។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន ៨ ករណី បណ្តាល​អោយ​ស្លាប់​៤​នាក់ ប្រុស​ទាំង​៤​នាក់ របួស​១៣ នាក់ ស្រី​៦​នាក់ ប្រៀបធៀប​ខែតុលា ឆ្នាំ​២០១៧ កើនឡើង​៦​ករណី កើន​អ្នក​ស្លាប់​១១​នាក់ របួស​កើនឡើង​១១​នាក់​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ខាងលើ​នេះ​បណ្តាល​មក​ពី​៖ បើកបរ ក្នុង​ល្បឿន​លឿន​២​ករណី បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៣​ករណី បើក​ប្តូរ​គន្លង​មិន​ប្រយ័ត្ន​២​ករណី មិន​ពាក់មួក​សុ​វត្តិភាព​៧​ករណី និង​កត្តា​ផ្សេង​ៗ១​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ