ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ប្រមូលប្រាក់​រួច​ហើយ​១០០​លាន​ដុល្លារ​សម្រាប់​យុទ្ធនាការ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ ត្រៀមខ្លួន​រួច​ហើយ សម្រាប់​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​២០២០​ទៀត​។ ទោះបី​នៅ​សល់​ពេល​២​ឆ្នាំ​ទៀត ទើប​ដល់​ពេល​បោះ​ឆ្នោត​ក្ដី ក៏​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ បាន​អះអាង​ថា…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ ត្រៀមខ្លួន​រួច​ហើយ សម្រាប់​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​២០២០​ទៀត​។ ទោះបី​នៅ​សល់​ពេល​២​ឆ្នាំ​ទៀត ទើប​ដល់​ពេល​បោះ​ឆ្នោត​ក្ដី ក៏​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ បាន​អះអាង​ថា លោក​ប្រមូល​ប្រាក់​បាន​រួច​ហើយ​ចំនួន​១០០​លាន​ដុល្លារ សម្រាប់​យុទ្ធនាការ​ឃោសនា​ឲ្យ​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​។

យោង​តាម​តួលេខ​ផ្លូវការ​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត​សហព័ន្ធ​ថា លោក​ត្រាំ​ប្រមូល​ប្រាក់​បាន​ជិត​១៨​លាន​ដុល្លារ​រវាង​ខែកក្កដា​និង​ខែកញ្ញា ដែល​បែប​នោះ​អាច​ឲ្យ​លោក​សម្រេច​​ប្រមូលប្រាក់​បាន​លើស​ពី​១០០​លាន​ដុល្លារ​រួច​ហើយ​មក​ទល់​ថ្ងៃនេះ​។

គេ​អាច​និយាយ​បាន​ថា លោក​ត្រាំ ពុំ​បាន​បណ្ដោយ​ឲ្យ​ពេលវេលា​បាត់បង់​មួយ​វិនាទី​ឡើយ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​របស់​លោក ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ខែមករា​ឆ្នាំ​២០១៧​មក​។​ទើប​លាតត្រដាង​កាលពី​ខែមីនា ឆ្នាំ​២០១៨ ពាក្យស្លោក​ឃោសនា​ថ្មី​របស់​​លោក​គឺ «KEEP AMERICA GREAT»​។ ចាប់តាំងពី​ពេល​នោះ​មក​លោក​ត្រាំ បង្កើន​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​អង្គ​មី​ទ្ទីង​នានា​ក្នុង​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ