ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ម្នាក់​… ប៉ះ​ជាមួយ​កងរាជអាវុធហត្ថ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៅ​បុក​រថយន្ត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​គ្រឿង ដែល​បត់​ឆ្វេង​ឆ្លងផ្លូវ​បំពាន​គំនូស​សញ្ញា​ចរាចរណ៍ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​បណ្តោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៅ​បុក​រថយន្ត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​គ្រឿង ដែល​បត់​ឆ្វេង​ឆ្លងផ្លូវ​បំពាន​គំនូស​សញ្ញា​ចរាចរណ៍ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​បណ្តោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP -2630 បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​បី​នាក់​ទៀត​រួម​ដំណើរ​ជាមួយ តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បំណង​ចូល​ទៅ​ក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​បំពាន​គំនូស​សញ្ញា​ចរាចរណ៍ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB -2272 បើកបរ​ដោយ​នារី​ម្នាក់​ក្ន​ង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​របស់​កងរាជអាវុធហត្ថ​ខាងលើ​ចំ​ពី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ទាំង​សងខាង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ រួច​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ដោះស្រាយ​សម្របសម្រួល​គ្នា ហើយដោយ​ភាគី​ទាំង​ពីរ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រមយក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ