ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ផ្លូវ​ទាល់ច្រក​បោះ​បាវ​ចោល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំ​ខ្លូ​ន​ក្រុម​ចោរ​នាំ​គ្នា​លួច​ម៉ូ​ទ័​រ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំ​ខ្លូ​ន​ក្រុម​ចោរ​នាំ​គ្នា​លួច​ម៉ូ​ទ័​រ ដាក់​ពន្ធនាគារបណ្តោះអាសន្ន​ពី​បទ​«​លួច​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី ថ្ងៃ​ទី​១៥ តុលា​២០១៨ តាម​មាត្រា​៣៥៣ មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៦(​ប្រាំមួយ​)​ខែ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១.០០០.០០០ (​មួយ​លាន​)​រៀល ទៅ​៦.០០០.០០០ (​ប្រាំមួយ​លាន​)​រៀល​។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ សំ គ​ន្ធា ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ សុក មក​រា ភេទ​ប្រុ​អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ សុក វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ អ្នក​ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ​ស្រៀ​ន សុ​ខុន ភេទ​ស្រី​ អាយុ​៤៩ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ ។

នគរបាល​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើត​ខាងលើ កូន​ជន​រង​គ្រោះ​បាន​ដើរទៅ​កន្លែង​បូមទឹក ពេល​ទៅ​ដល់​ស្រាប់តែ​បាត់​ម៉ូ​ទ​រ័​បូមទឹក ពេល​នោះ​ក៏បាន​ដើរ​រក​ម៉ូ​ទ័​រ ហើយ​បានឃើញ​ឈ្មោះ សំ គ​ន្ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះ​ម៉ូតូ​មាន​ដាក់​បាវ​ពីមុខ ដោយ​មានការ​ស​ង្ស​យ័​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​មក ដល់​ផ្លូវ​ទាល់ច្រក ឈ្មោះ​សំ គ​ន្ធា បាន​បោះ​បាវ​នោះ​ចោល ក៏​ទៅ​មើល​ឃើញ​ថា​ពិតជា​ម៉ូ​ទ​័ររបស់​ខ្លួន​ក៏​បាន​ផ្តល់​ព័ត៍​មាន​ដល់​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែកដើម្បី​ឃាត់ខ្លួនជនសង្ស័យ​ទាំង​នោះតែ
ម្តង​ ។

ក្រោយ​ពី​ទទួល​បាន​ពត៍​មានកំ​លាំង​ប៉ុស្តិ៍ បន្ទាយដែក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សួរនាំ​ឈ្មោះ សំ គ​ន្ធា បាន​សារភាព​ថា ខ្លួន​រួម​គ្នា​៣​នាក់​ទៀត​ដូច​មានឈ្មោះ​ខាងលើ​ពិតជា​បាន​លួច​ម៉ូ​ទ​រ័​បូមទឹក​ប្រាកដ​មែន ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ