ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំប្រឹង​ណាស់​ខាង​… បើក​ឆាកប្រយុទ្ធ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ពីរ​ក្រុម​ទំនេរ​អត់​ការងារ​ធ្វើ​ជិះ​ម៉ូតូ​ដើរ​លេង​ពេល​យប់​ជែង​ឌឺដង​ដាក់​គ្នា​រហូត​ឈាន​ដល់​ការ​បើក​ឆាកប្រយុទ្ធ​វាយតប់​គ្នា តាម​ដងផ្លូវ​បែកក្បាល​ម្នាក់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ពីរ​ក្រុម​ទំនេរ​អត់​ការងារ​ធ្វើ​ជិះ​ម៉ូតូ​ដើរ​លេង​ពេល​យប់​ជែង​ឌឺដង​ដាក់​គ្នា​រហូត​ឈាន​ដល់​ការ​បើក​ឆាកប្រយុទ្ធ​វាយតប់​គ្នា តាម​ដងផ្លូវ​បែកក្បាល​ម្នាក់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ តុលា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ភាគី​ខាង​ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ វី វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1GP- 4588 និង​ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ ម៉ី សិលា ភេទ ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ផ្នែក​ជាងភ្លើង ស្នាក់​នៅ​ផ្សារ​ឈូក​មាស ខណ្ឌ​សែន​សុខ ។

ចំណែក​ក្រុម​ជន​បង្ក​ទី​១​ឈ្មោះ​ថា ឡេ អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ព្រែក​ទ័ល សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HD- 8481​ជា​អ្នកបើកបរ​ម៉ូតូ និង​ទី​២​ឈ្មោះ ម៉េ​ង ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ព្រែក​ទ័ល ជា​អង្គុយ​ពីក្រោយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ដើរ​លេង​តាម​ផ្លូវ​២៧១​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​បើក​ជែង​គេ ជ្រែ​ចុះ​ជ្រែ​ឡើង​ពេញ​ផ្លូវ តែ​មិន​បាន​ប៉ះពាល់​ដល់​អ្នក​ណា​ទេ ខណៈ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជន​បង្ក​ទាំង​២​នាក់ ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ ម៉ូតូ​គាត់​មក​ដល់​គៀក​គ្នា ស្រាប់តែ​ជន​បង្ក​ដែល​អង្គុយ​ពីក្រោយ​ឈ្មោះ​ម៉េ​ង ពៅ បាន​យក​មួក​ការពារ​វាយ​លើ​ពួក​គាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង ហើយ​ឈ្មោះ​ថា​ឡេ​បាន​រើស​យក​មួក​ការពារ​ដដែល​នោះ​មក​វាយ​លើ​ឈ្មោះ វី វ​ឌ្ឍ​នា បន្ថែម​ទៀត​បណ្តាល​ឲ្យ​បែក​ថ្ងាស​ចេញ​ឈាម​ភ្លាម​ៗ​នោះ​ពួក​គេ​បាន​តដៃ​ក៏​បង្កើត​ជា​ការ​ប្រតាយប្រតប់​គ្នា​ពេញ​ដងផ្លូវ​តែ​ម្ដង ។

បើ​តាម​ចម្លើយ​ភាគី​ជន​បង្ក​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ពួក​គេ​ពិតជា​បាន​វាយ​ទៅ​លើ​ខាង​ជន​រង​គ្រោះ​ពិតមែន ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​លក្ខណៈ​ឌឺដង​ដាក់ខ្លួន ហើយ​មុន​ឈាន​ដល់​ការ​វាយតប់​គ្នា​នោះ គឺ​រូបគេ​កំពុង​ជិះ​ម៉ូតូ​ដើរ​លេង​ស្រប​ទិស​ជាមួយ​ជន​រង​គ្រោះ​ដោយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជែង​ពួក​គេ ហើយ​ឌឺ​ឲ្យ​ពួក​គេ​ទៀត​ភ្លាម​នោះ​ពួក​គេ​បាន​ស្រែក​ឲ្យ​ក៏​ត្រូវ​ជន​រង​គ្រោះ​បាន​បក់ដៃ​ឲ្យ​ដេញ​មក ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​តាម​ដើម្បី​សួរនាំ​ក៏​ទាក់​សម្តី​គ្នា​រហូត​ឈាន​ដល់​ការ​វាយ​ប​គ្នា​តែ​ម្តង ។

ភ្លាម​ៗ​ពេល​កើតហេតុ​ក៏​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ឃាត់ខ្លួន​ពួក​គេ​ទាំងអស់​គ្នា​តែ​ម្ដង​ទៅ ។ ក្រោយ​កើតហេតុ​ភាគី​ក្មេង​ទំនើង​ទាំង​ពីរ​ក្រុម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ឃាត់ខ្លួន​យក​ទៅ​ដោះស្រាយ​គ្នា នឹង​អប់រំ​ធ្វើការ​ណែនាំ ហើយ​ខាង​ភាគី​ជន​បង្ក​ក៏​បាន​សុំ​ទោស​ទៅ​កាន់​ភាគី​ខាង​រង​គ្រោះ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ