ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​រងគ្រោះ,ប៉ូលិសនិងព្រះរាជអាជ្ញារង ​មិនសុខចិត្ត​​រឿងដោះលែងជនជាប់ចោទវិញ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាន​សម្រេច​ដោះ​លែង​ជនជាប់ចោទ​ម្នាក់​ភ្លាម​ៗ ក្រោយ​ពេល​នគរបាល​ចាប់បញ្ជូន​ទាំង​សំណុំរឿង​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ទៅ​កាន់​សាលាដំបូង ។ ការ​​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដោះ​លែងជនជាប់ចោទ​នេះ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​និង​ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាន​សម្រេច​ដោះ​លែង​ជនជាប់ចោទ​ម្នាក់​ភ្លាម​ៗ ក្រោយ​ពេល​នគរបាល​ចាប់បញ្ជូន​ទាំង​សំណុំរឿង​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ទៅ​កាន់​សាលាដំបូង ។ ការ​​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដោះ​លែងជនជាប់ចោទ​នេះ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​និង​ព្រះរាជអាជ្ញា​រង​
អម​សាលាដំបូង​ខេត្ត ជា​ពិសេស ​គ្រួសារ​ជន​រង​គ្រោះ​មានការ​មិន​ពេញចិត្ត​ចំពោះការ​អនុវត្ត​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត ខណៈ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ឲ្យ​ដឹង​ថា «​ក្រោយ​ពេល​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ដោះ​លែង​ជនសង្ស័យ​ក្នុង​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​ឲ្យ​នៅ​ក្រៅ​ឃុំ វា​ជា​អំពើ​ស្តែង​ឲ្យ​ឃើញ​នូវ​ភាព​អ​យុ​ត្តិធម៌​មួយ​សម្រាប់​ជន​រង​គ្រោះ​ខ្លាំង​ណាស់ ដ្បិត​រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​យ៉ាប់​យឺ​ុ​ន និង​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​នៅឡើយ​» ។

ព្រះរាជអាជ្ញា​នៃ​សា​លា​​ដំបូង​ខេត្ត លោក ម៉​មវណ្ណ​ដា និង​ជា​អ្នកនាំពាក្យ​ផង​នោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​ថា «​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ឬ​ត្រូវ​ឃុំ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​ជា​អ្នក​សម្រេច ។ នគរបាល​យុត្តិធម៌​បាន​កសាង​សំណុំរឿង​ត្រឹមត្រូវ​ហើយ និង​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​បញ្ជូន​មក​កាន់​អយ្យ​ការ​អម​សាលា​ដំបូង ដើម្បី​សាកសួរ​និង​ធ្វើការ​ចោទប្រកាន់​តាម​នីតិវិធី ។ ស្រប​ពេល​ដែល​បញ្ជូន​ជនជាប់​ចោទ​​ទៅ​ចៅក្រម​ស៊ើបសួរ​នោះ ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​មានការ​ឃុំខ្លួន​ជន​រូប​នោះ​ដែរ ដោយ​បញ្ជាក់​អំពី​ស្ថានភាព​នៃ​របួស​របស់​ជន​រង​គ្រោះ​» ។

លោក​ព្រះរាជអាជ្ញា​រង​បន្ត​ថា «​ចៅក្រម​ស៊ើបសួរ​មិន​បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​ព្រះរាជអាជ្ញា​ទេ ថែម​ទាំង​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​រយៈពេល​តែ​ជាង​កន្លះ​ថ្ងៃ ។ ក្នុង​ករណី​នេះ ព្រះរាជអាជ្ញា​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​រួចរាល់​ហើយ​» ។ លោក អឿ​ន កុស​ល្យ​មុនី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា បាន​បញ្ជាក់​ខ្លី​ថា «​បាន​ដោះ​លែង​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​
មែន តែ​បាន​កំណត់​ឲ្យ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​» ។

សូម​រំឭក​ថា គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់ ដោយ​ទប់​កំហឹង​មិន​បាន​ក៏​ទាញ​ពូថៅ​វាយ​គូទំនាស់​បែកក្បាល​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា កន្លង​ទៅ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ។លោក វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា «​ករណី​ហិង្សា​ដោយ​ចេតនា​នេះ បង្ក​ឡើង​ដោយ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិ​ព្នងនិង​ជា​គ្រូបង្រៀន ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ព្រុំ សុខ​ណេ​ង ភេទ
​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ រង​របួស​ចំ​ក្បាល​ក្រោយ ។ អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់៕ ​

អត្ថបទសរសេរ ដោយ