ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​គេឯង​ទាំង​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ចំហុយ​កាវ​មួយ​កន្លែង​ត្រូវ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​ត្រូវ​បាន​កម្មករ និង​ថៅកែ​ជនជាតិ​ចិន​ជួយ​ពន្លត់​ទាន់​ពេលវេលា ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​រោងចក្រ (See…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ចំហុយ​កាវ​មួយ​កន្លែង​ត្រូវ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​ត្រូវ​បាន​កម្មករ និង​ថៅកែ​ជនជាតិ​ចិន​ជួយ​ពន្លត់​ទាន់​ពេលវេលា ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​រោងចក្រ (See want color pinging co ltd) ស្ថិត​ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​លឺ​សំឡេង​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ឃ្លាំង​ឡ​ចំហុយ​កាវ បន្ទាប់​មក​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​មាន​កម្មករ​ប្រមាណ ៦​ទៅ​៧​នាក់ និង​ជនជាតិ​ចិន​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ភ្លើង​ខាងលើ ដោយ​ប្រើ​អស់​រយៈពេល​ជិត​១​ម៉ោង​ទើប​រលត់ ។ កម្មករ​ខាងលើ​បាន​បន្ត​ទៀត​ថា បំពង់​ដែល​ពន្លត់​អស់​៣៤​បំពង់ ក្នុង​នោះ​បំពង់​ធំ​ចំនួន​៤​ផង​ដែរ ភ្លើង​ឆេះ​នៅ​តែ​ឆេះ ហើយ​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ពួក​គាត់​បាន​យក​ទឹក​មក​ពន្លត់​បន្ថែម​ទៀត​ទើប​រលត់​អស់ ។

ចំណែក​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដឹង​ដំណឹង​ថា អគ្គិភ័យ​កំពុង​ឆាបឆេះ​រោងចក្រ​ខាងលើ​ភ្លាម​ៗ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​មក​ជួយ​បាញ់​ទឹក​ពន្លត់ ពេល​មក​ដល់ទី​តាំង​ខាងលើ​បាន​រលត់​បាត់​ទៅ​ហើយ ។ ដោយឡែក​ជនជាតិ​ចិន​ដែល​សម្រាក​នៅ​ក្នុង​រោងចក្រ​ខាងលើ ពេល​សមត្ថកិច្ច​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ដល់​បាន​នាំ​គ្នា​គេចខ្លួន​អស់ ហើយ​សមត្ថកិច្ច​ចង់​សួរនាំ​បំភ្លឺ ករណី​ខាងលើ​ក៏​មិនកើត ព្រោះ​មិន​មាន​នាក់​បកប្រែ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឡប់​ទៅ ភ្លាម​ៗ​ផង​ដែរ ព្រោះ​មិន​មាន​នាក់​បំភ្លឺ​ក្នុង​ករណី​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ