ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​លើ​ជ្រោយ​ហ្គា​ហ្សា​ជា​ការ​សងសឹក

5 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ កង​យន្តហោះ​អ៊ី​ស្រា​អែ​ល កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា បាន​ទម្លាក់​គ្រាប់បែក​លើ​ជ្រោយ​ហ្គា​ហ្សា ជា​ការ​សងសឹក​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ពួក​ប៉ា​ឡេ​​ស្ទី​ន​។ នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដែល​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ដែនដី​ប៉ា​ឡេ​ស្ទី​ន ដាក់​អ៊ី​ស្រា​អែ​ល…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ កង​យន្តហោះ​អ៊ី​ស្រា​អែ​ល កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា បាន​ទម្លាក់​គ្រាប់បែក​លើ​ជ្រោយ​ហ្គា​ហ្សា ជា​ការ​សងសឹក​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ពួក​ប៉ា​ឡេ​​ស្ទី​ន​។ នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដែល​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ដែនដី​ប៉ា​ឡេ​ស្ទី​ន ដាក់​អ៊ី​ស្រា​អែ​ល ខណៈ​ភាព​តានតឹង​មាន​កាន់តែ​ខ្លាំង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចលនា​អ៊ិ​ស្លា​ម​និយម​ហា​ម៉ាស់ ដែល​ត្រួតត្រា​ជ្រោយ​ហ្គា​ហ្សា ហើយ​ដែល​អ៊ី​ស្រា​អែ​ល ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ការ​បាញ់​គ្រាប់​រ៉ុក្កែត បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​របស់​អ៊ី​ស្រា​អែ​ល​។

ម្យ៉ាងទៀត​អ៊ី​ស្រា​អែ​ល​ប្រកាស​ពី​ការ​បិទ ក្នុង​រយៈពេល​មួយ​មិន​កំណត់​ច្រក​ទ្វារ​ឆ្លងកាត់​២​ជាមួយ​ហ្គា​ហ្សា ដោយ​ពង្រឹង​ថែម​ទៀត​ការ​ហ៊ុំ​ព័ទ្ធ​ជ្រោយ​ហ្គា​ហ្សា ដែល​មាន​ច្រក​ឆ្លងកាត់​មួយទៀត​ជាមួយ​អេ​ហ្ស៊ី​ប​។

នា​ពេល​យប់​គ្រាប់​រ៉ុក្កែត​២​គ្រាប់ ត្រូវ​បាន​បាញ់​ចេញពី​ហ្គា​ហ្សា ដាក់​អ៊ី​ស្រា​អែ​ល​។ គ្រាប់​មួយ​បាន​ធ្លាក់​ចំ​ផ្ទះ​គ្រួសារ​មួយ​មានកូន​៣​នាក់ នាំ​ឲ្យ​ខូច​ធ្ងន់ធ្ងរ​។ ម្ដាយ​អាច​ដាស់​ពួក​កូន​ៗ​នាំរ​ត់ទៅ​រក​ទីជម្រក​។ គ្រាប់​រ៉ុក្កែត​មួយទៀត​បាន​ធ្លាក់​ក្នុង​សមុទ្រ នា​ដែនទឹក​ក្រុង​តែ​ល​អា​វីវ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ