ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ជា​បន្តបន្ទាប់​លើ​ផ្លូវជាតិ​លេខ​៦ ស្លា.ប់​២​នាក់ ងាប់​ក្របី​៣​ក្បាល​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​បាន​បុក​ជាមួយ​ម៉ូតូ​ជ្រុល​ទៅ​បុក​រទេះ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ របួសធ្ងន់​នាក់ និង​ងាប់​ក្របី​៣​ក្បាល ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែតុលា…

ខេត្តកំពង់ធំ ៖ អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​បាន​បុក​ជាមួយ​ម៉ូតូ​ជ្រុល​ទៅ​បុក​រទេះ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ របួសធ្ងន់​នាក់ និង​ងាប់​ក្របី​៣​ក្បាល ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី
១៧ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ កោះសន្តិភាព ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៧២៥០ បើកបរ​ដោយ​ឈ្មោះ រឿ​ន វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្លរ​ក្រាម ក្រុង​សៀម​រាម ខេត្តសៀមរាប ត្រូវ​បាន​ឃាត់ នឹង​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ។​

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ពុធ ធីតា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ហ៊ាន តន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ​ ត្រូវជា​ជីដូន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​បររទេះ​ក្របី​ឈ្មោះ កង ញន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ប្តី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ ហ៊ីង លី ភេទ​ស្រី អាយុ​៦៤​ឆ្នាំ បាន​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​នៅ​មណ្ឌល​សុខភាព​បង្អែក​ស្ទោង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ហើយ​រថយន្ត​បង្ក​បន្ត​បុក​ចំ​រទេះក្របី ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ពីរ​នាក់ រង​របួសធ្ងន់​ពីរ​នាក់ ហើយ​ងាប់​ក្របី​ចំនួន​៣​ក្បាល ក្នុង​នោះ​មាន​ក្របី​ធំ​ពីរ និង​កូន​ក្របី​មួយក្បាល​ ។

ក្រោយ​កើតហេតុ វត្ថុ​តាង និង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​កាន់​អធិការដ្ឋាន​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

លោក​អធិការ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើក
បរ​ក្នុង​ស្ថានភាព​ងងុយដេក (​ងោក​) ហើយ​មាន​ល្បឿន​លឿន និង​មិន​ប្រកាន់​គន្លង​របស់​ខ្លួន ចូល​ទៅ​បុក​ក្នុង​គន្លង​ម៉ូតូ និង​រទេះក្របី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ