ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្រវឹងស្រា ចុះ​ដក​ព្រលឹត​លង់ទឹក​ស្រះ​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ចុះ​ដក​ព្រលឹត ហើយ​បាន​លង់ទឹក​ស្លាប់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​វេលា ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​តា​ម៉ូង​បាក់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពង្រ​លី​ញ ឃុំ​ក្រ​វា…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ចុះ​ដក​ព្រលឹត ហើយ​បាន​លង់ទឹក​ស្លាប់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​វេលា ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​តា​ម៉ូង​បាក់ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ពង្រ​លី​ញ ឃុំ​ក្រ​វា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​មនុស្ស​លង់ទឹក​ស្លាប់ ខាងលើ​នេះ សព​ជន​រង​គ្រោះ​ឈ្មោះ ទឹម រដ្ឋ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​លី​ញ ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន តាំងពី​ថ្ងៃ​ទី​១៤ ខែតុលា មក​ម្ល៉េះ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ទើប​មាន​ប្រជាពលរដ្ឋ​ដែល​យក គោ​ទៅ​ឃ្វាល​នៅ​ក្បែរ​ទីនោះ​បាន​ធុំក្លិន​ស្អុយ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​គាត់​មាន​ច​ម្ង​ល់ សង្ស័យ​មាន​អ្វី​ស្លាប់ ហើយ​មើលទៅ បានជា​ធុំក្លិន​យ៉ាង​ដូច្នេះ គាត់​ក៏​រក​មើល​ក៏​ប្រទះ​ឃើញ​សាកសព​ហើម​អណ្ដែត​ក្នុង​ស្រះ​ទឹក ខាងលើ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ចុះ​បេះ​ព្រលឹត​ក៏​បណ្តាល​ឲ្យ លង់ទឹក​ស្លាប់​តែ​ម្តង​។ ពលរដ្ឋ​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ម្នាក់ គាត់​ផឹក​ជា​ប្រចាំ ដល់​យូរ​ៗ​ទៅ​សឹងតែ​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ