ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ពន្លឺ​ថ្ងៃ​ជួយ​ទំនុក​បំរុង​ឱ្យ​ឆ្អឹង​រឹង​មាំ

13 ឆ្នាំ មុន

គួរ​បញ្ជាក់​ថា កាល់​ស្យូម​ ជា​ប្រភេទ​សារ​ធាតុ​ម្យ៉ាង ​ជួយ​​ទំនុក​បំរុង​ឆ្អឹង​ឱ្យ​រឹង​មាំ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ទទួល​ទាន​​ច្រើន​ក៏​គ្មាន​ប្រយោជន៍ បើ​ខ្វះ​សារ​ធាតុ​វីតា​មីន D ព្រោះ​មិន​អាច​មាន​​ប្រព័ន្ធ​ ជួយ​ស្រូប​យក​ជាតិ​កាល់​ស្យូម ហើយ​រាង​កាយ​ក៏​មិន​អាច​យក​​កាល់​ស្យូម​ទៅ ប្រើ​ប្រាស់​ក្នុង​​សារពាង្គ​កាយ​បាន ។
ជា​ប្រក្រតី​ខ្លួន​ប្រាណ​របស់​​មនុស្ស​នឹង​បង្កើត​វីតា​មីន​ D ដោយ​ផ្ទាល់​ នៅ​ពេល​បាន​ទទួល​កាំរស្មី​អ៊ុល​ត្រា​វី​យ៉ូ​ឡេ ពី​ពន្លឺ​ថ្ងៃ ហើយ​វីតា​មីន​ខាង​លើ​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់​ស្យូម​បាន​ ល្អ និង​ជួយសន្សំ​​កាល់​ស្យូម​ នៅ​ក្នុងឆ្អឹង​ធ្វើ​ឱ្យ​ឆ្អឹង​មាន​សភាពរឹង​មាំ​ល្អ ។

គួរ​បញ្ជាក់​ថា កាល់​ស្យូម​ ជា​ប្រភេទ​សារ​ធាតុ​ម្យ៉ាង ​ជួយ​​ទំនុក​បំរុង​ឆ្អឹង​ឱ្យ​រឹង​មាំ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ទទួល​ទាន​​ច្រើន​ក៏​គ្មាន​ប្រយោជន៍ បើ​ខ្វះ​សារ​ធាតុ​វីតា​មីន D ព្រោះ​មិន​អាច​មាន​​ប្រព័ន្ធ​ ជួយ​ស្រូប​យក​ជាតិ​កាល់​ស្យូម ហើយ​រាង​កាយ​ក៏​មិន​អាច​យក​​កាល់​ស្យូម​ទៅ ប្រើ​ប្រាស់​ក្នុង​​សារពាង្គ​កាយ​បាន ។
ជា​ប្រក្រតី​ខ្លួន​ប្រាណ​របស់​​មនុស្ស​នឹង​បង្កើត​វីតា​មីន​ D ដោយ​ផ្ទាល់​ នៅ​ពេល​បាន​ទទួល​កាំរស្មី​អ៊ុល​ត្រា​វី​យ៉ូ​ឡេ ពី​ពន្លឺ​ថ្ងៃ  ហើយ​វីតា​មីន​ខាង​លើ​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់​ស្យូម​បាន​ល្អ និង​ជួយសន្សំ​​កាល់​ស្យូម​ នៅ​ក្នុងឆ្អឹង​ធ្វើ​ឱ្យ​ឆ្អឹង​មាន​សភាពរឹង​មាំ​ល្អ ។

វីតា​មីន D មាន​នៅ​ក្នុង​ផលិត​ផល​ ពី​សាច់​សត្វ​ដូច​ជា ខ្លាញ់​ត្រី ថ្លើម ស៊ុត​ពណ៌​ក្រហម និង​ប៊ឺ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​វីតា​មីន D ច្រើន​ហួស​កំរិត ក៏​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​​ដល់​រាង​កាយ​ អាចធ្វើ​ឱ្យ​ធុញ​​ទ្រាន់​​អាហារ ក្អួត​ ចង្អោរ និង​អ្នក​ខ្លះ​ទៀត​ អាច​បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ក៏​មាន​ ។
ដូច្នេះ​មិន​គួរ​ទទួល​ទាន​អហារ​បន្ថែម​​វីតា​មីន D ដោយ​គ្មាន​ហេតុ​ផល​ឡើយ ។ ការ​ទទួល​យក​វីតា​មីន D ​លោក​អ្នក​គ្រាន់​តែ​​ចំណាយ​ពេល​ក្នុង​មួយ​ថ្ងៃ​កន្លះ​ម៉ោង ឬ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ និង​អង្គុយ​សំដិល​ថ្ងៃ​នៅ​ពេល​​ល្ងាច​ ក៏​ទទួល​បាន​នូវ​វីតា​​មីន D គ្រប់​គ្រាន់​ដល់​តំរូវ​ការ​ក្នុង​រាង​កាយ​ដែរ៕