ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​មាន​តែ​ប្រុស​ៗ​ទេ ពេល​នេះ​មាន​ទាំងស្រី​ៗ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​គាស់​បន្ទប់​ដែល​នគរបាល​បង្ក្រាប និង​ចាប់ខ្លួន​បាន​ក្នុង​ពេល​កន្លង​មក​ភាគច្រើន​គឺជា​បុរស​ៗ ចំណែកឯ​ស្ត្រី​មិនសូវ​ជា​មាន​នោះ​ឡើយ ប៉ុន្តែ​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឃាត់ខ្លួន​បាន​នា​ពេល​នេះ​គឺ​ស្ត្រី​ដែល​បាន​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ​ដើម្បី​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ឡើយ ដោយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ចុះ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល…

រាជធានី​ភ្នំពេញ ៖ ចោរ​គាស់​បន្ទប់​ដែល​នគរបាល​បង្ក្រាប និង​ចាប់ខ្លួន​បាន​ក្នុង​ពេល​កន្លង​មក​ភាគច្រើន​គឺជា​បុរស​ៗ ចំណែកឯ​ស្ត្រី​មិនសូវ​ជា​មាន​នោះ​ឡើយ ប៉ុន្តែ​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ឃាត់ខ្លួន​បាន​នា​ពេល​នេះ​គឺ​ស្ត្រី​ដែល​បាន​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ​ដើម្បី​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ឡើយ ដោយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ចុះ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ទាំង​២​ដែល​ជា​ជនសង្ស័យ​មានឈ្មោះ ជូន ចាន់​ណា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បូង​ភ្នំ ឃុំ​តា​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ឈ្មោះ ឃុ​ត ប៊ុ​ណ្ណា អាយុ​២៧​ឆ្នាំ មាន​ទីលំ​នៅ​ក្នុងភូមិ ក្រពើ​គម ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​បន្ទប់​បាន​ចេញ​ទៅ​ធ្វើការ​ហើយ​បាន​ចាក់សោ​ចោល បន្ទាប់​មក​ស្ត្រី​ដែល​ជនសង្ស័យ​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​បន្ទប់​ចូល​លួច​ទ្រព្យសម្បត្តិ​កម្មករ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៏​រាយការណ៍​ទៅ​នគរបាល​ចុះ​ទៅ​ឃាត់​ភ្លាម​ៗ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ