ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​សភា​កម្ពុជា​ប្រាប់ IPU ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ការ​រីក​ចម្រើន​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​រដ្ឋសភា​កម្ពុជា​បាន​បង្ហាញ​ប្រាប់​មហាសន្និបាត​សហភាព​អន្តរ​សភា​(IPU) ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ភាព​រីក​ចម្រើន​មិន​ដូច​ជា ការ​លើក​ឡើង​របស់​មួយ​ចំ​នួ នោះ​ទេ ។ ក្នុង​នាម​គណៈប្រតិភូ​សភា​កម្ពុជា​ជា​ផ្លូវការ និង​ពេញ​សិទ្ធិ​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩…

រាជធានី​ភ្នំពេញ ៖ តំណាង​រដ្ឋសភា​កម្ពុជា​បាន​បង្ហាញ​ប្រាប់​មហាសន្និបាត​សហភាព​អន្តរ​សភា​(IPU) ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ភាព​រីក​ចម្រើន​មិន​ដូច​ជា ការ​លើក​ឡើង​របស់​មួយ​ចំ​នួ នោះ​ទេ ។

ក្នុង​នាម​គណៈប្រតិភូ​សភា​កម្ពុជា​ជា​ផ្លូវការ និង​ពេញ​សិទ្ធិ​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា​បាន​ជម្រាប​មហាសន្និបាត​សហភាព​អន្តរ​សភា​ដែល​ហៅ​កាត់​ថា IPU ពី​ការ​រីក​ចម្រើន និង​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា ដល់​សមាជិក IPU បានដឹង​កាន់តែ​ច្បាស់ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកស្រី អនុប្រធាន​ទី​២ រដ្ឋសភា នៅ​ថ្ងៃ​ទី​១៧ តុលា​នេះ លោកស្រី​បាន​លើក​ឡើង​ថា​ពី​អតីតកាល​កម្ពុជា​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា វាល​ពិឃាដ តែ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវ​បាន​ល្បីឈ្មោះ​ថា ជា​គោលដៅ​ទេសចរ​ក្នុង​តំបន់ អាស៊ី​អាគ្នេយ៍ ។ ជាង​នេះ​ទៀត​ប្រទេស​កម្ពុជា​តែងតែបាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង​៥​លាន នាក់​ជា​រៀង​រាល់​ឆ្នាំ និង​មាន​កំណើន​ជា​ប្រចាំ​ទៀត​ផង ។ ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា​បាន​គូសបញ្ជាក់​ថា កាលពីមុន​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ស្លាក​ឲ្យ​ថា ជា​ប្រទេស​មិន​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ តែ​ឥឡូវនេះ​បែរជា​គេ​ទទួលស្គាល់​ថា ជា​ប្រទេស​មួយ​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត ក្នុង​ពិភពលោក​ហើយ​ថ្មី​ៗ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ដោយ​ជោគជ័យ​ថា ជា​ប្រទេស​មាន​កំណើន​ចំណូល​ទាប​ឋិត​ក្នុង​អត្រាកំណើន​៧%​ជា​ប្រចាំឆ្នាំ ។

លោកស្រី​បាន​បន្ត​ថា បន្ទាប់​ពី​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ជាង​៣​ទស្ស​វត្ស​ក្នុង​ឆ្នាំ​១៩៩៨ មក សិទ្ធិ​នយោបាយ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់ និង​ការពារ​យ៉ាង​ទូលំទូលាយ​ព្រមទាំង​ជំរុញ​ឥត​ឈប់​ឈរ ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​សិទ្ធិ​មនុស្ស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ហេតុ​ដូច្នេះ​កម្ពុជា​បាន​តាក់តែង​ដាក់​បញ្ចូល​សេចក្តី​ប្រកាស ជាស​កល​នៃ​ការ​គោរព​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ ។ ប្រទេស​កម្ពុជា គឺជា​កន្លែង​មួយ​ដែល​សមាគម​ន៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​៦០០០​បាន​ចុះបញ្ជី​ហើយនឹង​មាន​អង្គការក្រៅរដ្ឋាភិបាល​ព្រមទាំង សហជីព​ចំនួន​៤០០០​ទៀត បើ​គិត​មក​ដល់​ខែឧសភា ឆ្នាំ​២០១៨​នេះ ។ លោកស្រី​បន្ថែម​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​វា​មាន​ចំនួន​តួលេខ​លើសលប់ ។ គណបក្ស​នយោបាយ​ច្រើន​កំពុង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​អនុលោម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ លោកស្រី​គូសបញ្ជាក់​ថា​«​សន្តិភាព​បើ​គ្មាន​ការ​អភិវឌ្ឍ គឺ​មិន​អាច​មាន​ស្ថេ​ភាព​បាន​ទេ ។ ប្រទេស​កម្ពុជា​ឥឡូវ​ជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​មានការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែល​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​បាន ។ យើង គឺជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ​បូរណភាព​ដែនដី​ពេញលេញ​មួយ​ដែល​គ្រប់គ្រង​ដោយ​ច្បាប់ ហើយ​និយាយ​រួម គឺជា​នីតិរដ្ឋ​» ។

សូម​ជម្រាប​ថា សហភាព​អន្តរ​សភា​ដែល​ហៅ​កាត់​ថា IPU ជា​អង្គការ​សភា​ដ៏​ធំ​មួយ​ដែល​មាន​សភា​មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចំនួន​១៧៣​ជា​សមាជិក ។ មហាសន្និបាត​លើក​ទី​១៣៩ របស់ IPU នា​ឱកាស​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​«​ភាព​ជា​អ្នកដឹកនាំ​របស់​សភា​ក្នុង​ការ​ជម្រុញ​សន្តិភាព និង​ជម្រុញ​ឱ្យ​មានការ​បង្កើត​អ្វី​ថ្មី​ៗ (​នវានុវត្តន៍​) និង​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ថ្មី​ៗ​នា​យុគសម័យ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ