ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នឹង​អញ្ជើញ​ទៅ​បំពេញភារកិច្ច​ធំ​នៅ​ប្រទេស​តួ​ក​គី​២​ថ្ងៃ​ខាង​មុន​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​តួ​ក​គី ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​តួ​ក​គី ។

សម្រាប់​ដំណើរ​ទស្សនៈកិច្ច​នោះ​ភាគី​កម្ពុជា និង​តួ​ក​គី​ក៏​នឹង​មានការ​ចុះ​អនុស្សរណៈ​យោគយល់​ចំនួន​ផង​ដែរ ។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។ យោង​តាម​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សម្តេច​តេ​ជោ​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​រ៉េ​ជីប​ថា​យ​យ៉ី​ប​អ៊ែ​រ​ឌូ​ហ្គា​ន់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ដែល​នៅ​ក្នុង​ឱកាស​នោះ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សន​គ្នា​សំដៅ​ស្វែងរក​លទ្ធភាព​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​រួម ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។ ជាមួយ​គ្នា​នោះ​ក៏​មាន​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ចំនួន​ក៏​ត្រូវ​បាន​គ្រោង​នឹង​ចុះហត្ថលេខា​ផង​ដែរ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង​សកម្មភាព​កំចាត់​មីន ។

ប្រភព​បន្ត​ថា នៅ​ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម ប្រធានរដ្ឋសភា​តួ​ក​គី ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី ក្នុង​គោលបំណង​លើកទឹកចិត្ត​ធុរជន​តួ​ក​គី​មក​វិនិយោគ​នៅ​កម្ពុជា ។

គួរ​រំលឹក​ថា កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ​២០១៩ ។ ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​ចំនួន​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។ នៅ​ក្រៅ​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នឹង​ទទួល​ជួប​សិស្ស​-​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​តួ​ក​គី​ព្រមទាំង​អញ្ជើញ​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ផង​ដែរ ។

សូម​ជម្រាប​ថា សម្រាប់​ការ​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នៅ​តួ​ក​គី​មាន​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ