ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងខ្ចី​អាយុ…តែ​​កា.ប់ប្លន់វិញយ៉ាង​សា​ហាវ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្មេង​ទំនើង​ម្នាក់ក្នុង​ចំណោម​២​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​» កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា នេះ និង​កំពុង​តាម​ចាប់​បក្សពួក​ម្នាក់​ទៀត​ដែល​​រត់គេច​ខ្លួន​។ លោក​ឈឿ​ង…

ខេត្តបាត់ដំបង​៖ ក្មេង​ទំនើង​ម្នាក់ក្នុង​ចំណោម​២​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​» កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា នេះ និង​កំពុង​តាម​ចាប់​បក្សពួក​ម្នាក់​ទៀត​ដែល​​រត់គេច​ខ្លួន​។

លោក​ឈឿ​ង គឹ​ម​សុង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់
ខ្លួន ឈ្មោះ​លឿម កូវ ភេទប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ចុង​អូរ ឃុំ​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ។ លោក​និយាយ​​ថា ជន​នេះ​ និង​បក្សពួក​ម្នាក់​ទៀត បាន​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ប្លន់​យក​ខ្សែ​.ក​ពី​យុវជន​២​នាក់ កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​តុលា នៅ​ក្បែ​ស្ដុ​ប​ព្រះ​មុនី​វង្ស ​​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ខណៈ​ជន​រង​គ្រោះ​ទើប​ជិះ​ម៉ូតូ​ចេញពី​ក្លិប​កំសាន្ត ​។

ជន​រង​គ្រោះ​ទាំង​២​នាក់ ឈ្មោះ​ផាត សុ​គី ភេទប្រុស ​អាយុ​១៩​ឆ្នាំ និង​ឈ្មោះ​ឡាំ លាក់ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ដែលធ្វើ​ឱ្យ​​ម្នាក់​របួស​ដៃ និង​ម្នាក់​របួស​ក្បាល ហើយ​ប្លន់​យក​ខ្សែ​.ក​ប្លា​ទី​ន​១​ខ្សែ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាន លុះ​ព្រឹក​ថ្ងៃ​ដដែល​ ទើបត្រូវ​ឃាត់ខ្លួន ក្រោយ​ពី​ស្រាវ​ជ្រាវ​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់ ​។

អត្ថបទសរសេរ ដោយ