នាយករដ្ឋមន្ត្រីថៃលុបចោលច្បាប់គ្រាអាសន្ននៅខេត្ត3ទៀត
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកប៉ានីថាន វឌ្ឍនាយ៉ាកន ថ្លែងនៅថ្ងៃទី១ តុលា ថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វ៉េចាជីវ៉ា បានចុះហត្ថលេខាលើបទបញ្ជាឱ្យលុបចោលច្បាប់គ្រាអាសន្ននៅខេត្ត ភាគខាងជើងប្រទេសចំនួន៣ទៀត គឺខេត្តខនកេន ឧដុងថានី និងខេត្តណាកខន រ៉ាតាសីម៉ា ។ បទបញ្ជានេះចូលជាធរមានចាប់ពីថ្ងៃទី៣០ កញ្ញា តទៅ ដោយធ្វើឱ្យខេត្តទាំង៣នេះ លែងមានច្បាប់គ្រាអាសន្នប្រើប្រាស់ទៀតហើយ ។ ច្បាប់គ្រាអាសន្នត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលនៅក្បែរមួយចំនួនទៀត ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកអាប់ភី ស៊ីត ដោយក្រុមអាវក្រហម កាលពីខែមីនា កន្លងមក ។
ចែករំលែកព័តមាននេះ