ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​ម៉ូតូឌុប​បង​និង​ក្មួយ​សុខ​ៗ ស្រាប់តែ​កាន់ដំបង​មក​ស្ទាក់​គំរាម

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ និង​ជា អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​ជនសង្ស័យ​កាន់ដំបង​ឫស្សី​លួច​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ បាន​សម្រេច…

ខេត្តកណ្តាល ៖ លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ និង​ជា អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​ជនសង្ស័យ​កាន់ដំបង​ឫស្សី​លួច​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ បាន​សម្រេច តែ​ជាប់អន្ទាក់​ប៉ូលិស​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ដែល​ប្រព្រឹត្ត​នៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៤៥​នាទី តាម​មាត្រា​៣៥៣ មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៣(​បី​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ​។

ជន​ត្រូវ​ចោទ​ឈ្មោះ រុំ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។

ជន​រង​គ្រោះ​ឈ្មោះ អេ​ម លាង​សែ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​បងស្រី និង​ក្មួយ​ប្រុស អាយុ​៣​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជួប​ឈ្មោះ រុំ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដៃ​កាន់ដំបង​ឬ​ស្សី​ប្រវែង​កន្លះ​ម៉ែត្រ បាន​មក​ស្ទាក់​គំរាម​វាយ​ទៅ​លើ​ឈ្មោះ អេ​ម លាង​សែ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជិះ​មក​ទិស​ខាងជើង​បាត់​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ខាងលើ​រួច​បញ្ជូន​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ