ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ថត​សែ​ល​ហ្វី​ក្រោយទទួល​សា​​ដក់​ថ្ងៃ​ភ្ជុំ​បិ​ណ្ឌ​​… តើ​ខុស​ឬ​ត្រូវ?

5 ឆ្នាំ មុន
  • តាកែវ

ក្នុងដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​២កន្លែងស្ថិត​​​ក្នុងទឹកដី​​​ខេត្តតាកែវ ​ដើម្បី​ចូលរួមពិធី​​បុណ្យ​ភ្ជុំបិណ្ឌ​ ក៏បាន​ជួប​​​រឿងរ៉ាវ​​ធ្វើ​ឱ្យ​​​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ក៏​នៅ​តែ​មិន​អស់​ចិត្ត ចំពោះរឿង​ដែល​​ឃើញ​​ព្រះសង្ឃ​​ទាញ​ទូរ​ស័ព្ទ​មក​ថត​ ក្រោយ​ទទួល​សាដក់សូត្រឧទ្ទិសបង្សុកូល​​ពី​​ពុទ្ធបរិស័ទ​រួចមក ​។ កោះសន្តិភាពបានជួប​​និងឃើញផ្ទាល់ភ្នែក​ថា ​នៅពេល​ដែល​​បាន​ប្រគេន​​សា​​ដក់​​ជូន​ដល់​ព្រះសង្ឃ​មួយ​​អង្គ ហើយ​ព្រះ​អង្គ​ក៏បាន​ទ​ទួលហើយ​សូត្រធម៌​តាម​ប្រពៃណី​​ធម្មតា​…

ក្នុងដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​២កន្លែងស្ថិត​​​ក្នុងទឹកដី​​​ខេត្តតាកែវ ​ដើម្បី​ចូលរួមពិធី​​បុណ្យ​ភ្ជុំបិណ្ឌ​ ក៏បាន​ជួប​​​រឿងរ៉ាវ​​ធ្វើ​ឱ្យ​​​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ក៏​នៅ​តែ​មិន​អស់​ចិត្ត ចំពោះរឿង​ដែល​​ឃើញ​​ព្រះសង្ឃ​​ទាញ​ទូរ​ស័ព្ទ​មក​ថត​ ក្រោយ​ទទួល​សាដក់សូត្រឧទ្ទិសបង្សុកូល​​ពី​​ពុទ្ធបរិស័ទ​រួចមក ​។

កោះសន្តិភាពបានជួប​​និងឃើញផ្ទាល់ភ្នែក​ថា ​នៅពេល​ដែល​​បាន​ប្រគេន​​សា​​ដក់​​ជូន​ដល់​ព្រះសង្ឃ​មួយ​​អង្គ ហើយ​ព្រះ​អង្គ​ក៏បាន​ទ​ទួលហើយ​សូត្រធម៌​តាម​ប្រពៃណី​​ធម្មតា​ ។ ប៉ុន្តែ​ក្រោយមក ​ព្រះ​អង្គ​ក៏​បាន​​ទាញ​ទូរ​ស័ព្ទ​មក​ថត​ពុទ្ធបរិស័ទ រួមទាំង​​សា​​ដក់ដែលប្រគេនដល់ព្រះអង្គ​​​នោះ មុន​​​​ពេល​​យក​​មក​​​​​​ទុក ​។

ដំបូង​ខ្ញុំ​មិន​សូវ​​ឆ្ងល់​ថា​​ហេតុ​អ្វី​ទេ ? ​ប៉ុន្តែ​ក្រោយមក ក៏ឃើញ​​មាន​ពុ​ទ្ធបរិស័ទផ្សេង​​ទៀត​ មក​​ប្រគេន​សា​ដក់​​ដល់​ព្រះ​សង្ឃ​អង្គនោះ​ដូចគ្នា ហើយ​ព្រះសង្ឃ​ដដែល​ក៏​​​ទាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​តម​ក​ថតរូប​ដូចគ្នា មុន​ពេល​​​​​យក​ទៅ​​​ទុក​ដដែល​ ។

ដោយសារ​ឃើញ​ព្រះសង្ឃ​ថត​សែ​ល​ហ្វី​សា​ដក់​ម្តង​ហើយ​ម្តង​ទៀត ហើយកើតឡើងនៅក្នុងវត្តកន្លែង​ដូច​គ្នា​បែបនេះ ក៏បានធ្វើឱ្យ​ខ្ញុំ​​កាន់តែ​​មិន​យល់អំពី​មូលហេតុ​នៃ​ការ​ថត​​បែបនេះ​​? ។ តើ​ការ​ថត​សែ​ល​ហ្វី​នោះ​គឺ​ព្រោះ​តែ​ចំណូល​ចិត្ត​របស់​ព្រះសង្ឃ​អង្គ​នោះ? តើ​ការ​ថត​សែ​ល​ហ្វី​សា​​ដក់​នោះ ​អាច​​មាន​មូលហេតុ​អ្វី​ផ្សេង​​ពី​​នេះ? តើ​ព្រះសង្ឃ​ថត​សែ​ល​ហ្វី នៅ​ពេល​ពិធីបុណ្យ​ទាន​បែប​នេះ​ខុស​ឬ​ក៏​ត្រូវ?

តើ​មិត្ត​អ្នក​​អាន​កោះសន្តិភាព ​មាន​យោបល់​យ៉ាងណាដែរ​ចំពោះ​ច​ម្ង​ល់​របស់ខ្ញុំ?

អត្ថបទសរសេរ ដោយ