ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​រក​អស់រយៈពេល​១០ខែ ទើប​​​ឃាត់ខ្លួន​បាន​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​ ៖ នគរបាល​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ត្រី​ហួរ យ៉ៃ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​១​ច្បាប់​លេខ​២០៥…

ខេត្តព្រះសីហនុ​ ៖ នគរបាល​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ត្រី​ហួរ យ៉ៃ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​១​ច្បាប់​លេខ​២០៥ ត​ព​/១៧ ចុះ​ថ្ងៃ​ទី​៥ ធ្នូ ២០១៧ ។​

ដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន​ខាងលើ ដែល​ចុះហត្ថលេខា​ដោយ​លោក គួ​ន ច​ន្ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ គឺ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​ឈ្មោះ ទុ​យ សំអាត ហៅ​សេង សំអាត ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ពី​បទ​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម​២ ភូមិ​៦ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ២០ តុលា ២០១៧​។

ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​ស្វែងរក​អស់​រយៈពេល​១០​ខែ​មក​ហើយ ដោយ​ជន​ស​ង្ស​យ័​ខាងលើ​នេះ​បាន​គេច​ទៅ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ​យ័​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ