ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fan Bingbing ត្រូវ​អស់​លុយ​128​លាន​ដុល្លារ​ព្រោះតែ​…

5 ឆ្នាំ មុន

ប្រភព​ «Xinhua» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​រដ្ឋាភិបាល​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​នាង​ហ្វា​ន ពីង​ពីង​ (Fan Bingbing) តារា​សម្តែង​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ត្រូវ​បង់ប្រាក់​១២៨​លាន​ដុល្លារ​ពី​ការ​មិន​បង់ពន្ធ ព្រោះតែ​មាន​កិច្ចសន្យា​ក្លែងបន្លំ​ដើម្បី​បង្ហាញ​ពី​ចំណូល​ពិត ។…

ប្រភព​ «Xinhua» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​រដ្ឋាភិបាល​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​នាង​ហ្វា​ន ពីង​ពីង​ (Fan Bingbing) តារា​សម្តែង​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ត្រូវ​បង់ប្រាក់​១២៨​លាន​ដុល្លារ​ពី​ការ​មិន​បង់ពន្ធ ព្រោះតែ​មាន​កិច្ចសន្យា​ក្លែងបន្លំ​ដើម្បី​បង្ហាញ​ពី​ចំណូល​ពិត ។

ប្រាក់​នោះ​បាន​បែងចែក​ជា​ពន្ធ​ចំនួន​៤២​លាន​ដុល្លារ និង​ថ្លៃ​ពិន័យ​ចំនួន​៨៦​លាន​ដុល្លារ ប៉ុន្តែ​មិន​ចោទប្រកាន់​លើ​បញ្ហា​ផ្សេង​ទៀត​ព្រោះ​យល់​ថា​នាង​ហ្វា​ន ពីង​ពីង បាន​ប្រព្រឹត្ត​ខុសឆ្គង​ជា​លើក​ដំបូង ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​បង់ប្រាក់​ទាំងអស់​ឲ្យ​ទាន់​ពេល​កំណត់ ។

គោលការណ៍​នោះ​ធ្វើ​ឲ្យ​ភាគី​ជា​ច្រើន​យល់​ថា រឿងរ៉ាវ​ដែល​កើតឡើង​លើ​នាង​ហ្វា​ន ពីង​ពីង ជា​ផ្នែក​មួយ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ចិន​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ ខណៈ​ពេល​នាយកដ្ឋាន​ពន្ធដា​របស់​ចិន​បញ្ជាក់​ថា អ្នក​ដែល​បង់ពន្ធ​មិន​ទាន់​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ពិន័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ