ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតដ៏ផុយ​ស្រួយអើយ…ជិត១ម៉ោងរបូត​អស់​៣​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មន្ត្រី​នគរបាល​ចរាចរ​ណ៍បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ក្នុង​រយៈ​ជិត​១​ម៉ោង​គ្រោះថ្នាក់​ចរាចរ​ណ៍​​បាន​កើតឡើង​២​លើក​ផ្ទូ​ន​ៗ​គ្នា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ដែល​កើតឡើងនៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី​ និង​ស្រុក​ថ្មគោល រវាង​រថយន្ត​ជាមួយ​អ្នក​ជិះ​ម៉ូតូ ​។ យោង​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ មន្ត្រី​នគរបាល​ចរាចរ​ណ៍បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ក្នុង​រយៈ​ជិត​១​ម៉ោង​គ្រោះថ្នាក់​ចរាចរ​ណ៍​​បាន​កើតឡើង​២​លើក​ផ្ទូ​ន​ៗ​គ្នា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ដែល​កើតឡើងនៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី​ និង​ស្រុក​ថ្មគោល រវាង​រថយន្ត​ជាមួយ​អ្នក​ជិះ​ម៉ូតូ ​។

យោង​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង៤០​នាទី​យប់​ថ្ងៃ​ទី​១៦​ តុលា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងប្ញស្សី​។ ករណី​នេះ ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1680 អ្នកបើកបរ​បាន​រត់គេច​ខ្លួន និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-8981 ដែល​ជិះ​ឌុ​ប​គ្នា​២​នាក់​។

សមត្ថកិច្ច​បាន​និយាយ​ថា រថយន្ត​និង​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ អ្នក​ជិះ​ម៉ូតូ​បាន​បត់​ឆ្វេង​កាត់មុខ​រថយន្ត ទើបត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ឧប្បតិ​ហេតុនេះ បាន​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់ ដែល​មានឈ្មោះ​ឌួ​ង សា​រ៉ា​យ ភេទ​ប្រុស និង​ឈ្មោះ​ចិត្ត រស្មី ប្រូស​អាយុ​១១​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

​ករណី​ទី​២ ខណៈ​ដែល​កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​ទីតាំង​កើតហេតុ​នៅ​ស្រុក​មោងប្ញ​ស្សី ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​បាន​កើតឡើង​១​លើក​ទៀត នៅ​វេលា​ម៉ោង​៩ និង១០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ​បង្ក​ឡើង​រវាង​រថយន្ត​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ដូច​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្វាយ​​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​។

លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ នៅ​ក្នុង​ឧប្បតិ​ហេតុនេះ​ គឺ​រថយន្ត​និង​អ្នក​ជិះ​ម៉ូតូ​ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ភាគី​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​៣​នាក់ ជិះ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ខាងលើ​ក៏​បុក​គូថ​រថយន្ត​នី​ស្សាន់​ដឹក​ទំនិញ ដែល​កំពុង​ឈប់​ប្ដូរ​កង់​នៅ​លើ​ចិញ្ចើមថ្នល់​។

លោក​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​និង​២​នាក់​របួសធ្ងន់​។ អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​មាន ១​ឈ្មោះ​សា​រិ​ន ទិន​ឡោះ អាយុ​២២​ឆ្នាំ​ស្លាប់ ២​ឈ្មោះ​យឿ​ន ម៉ុ​ន​ថៃ អាយុ​២០​ឆ្នាំ​របួសធ្ងន់ និង​៣​ឈ្មោះ​តែម តា អាយុ​២២​ឆ្នាំ​របួសធ្ងន់ ហើយ​ពួក​គេ​រស់នៅ​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ​អ្នកបើកបរ​រថយន្ត​បាន​ដាក់​មេ​ប្រូច​ក្រោយ​ជួប​គ្រោះថ្នាក់​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ទាំង​២​លើក​ខាងលើ​នេះ មន្ត្រី​ជំនាញ​ទាំង​២​ស្រុក​បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​​គ្នា​ថា គឺ​កើតឡើង​ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​
ជីវិត​ធ្ងន់ធ្ងរ​បែប​នេះ​។ ទោះ​យ៉ាងណា​ក្រោយ​ពី​ធ្វើការ​វាស់វែង មន្ត្រី​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​២​ករណី​នេះ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ហើយ​ ៕

អត្ថបទសរសេរ ដោយ