ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង និង​តារាចម្រៀង​កូរ៉េ​ខាងត្បូង​រៀប​ការ​ជាមួយ​គ្នា

5 ឆ្នាំ មុន

អាពាហ៍ពិពាហ៍​បាន​រៀបចំ​រួចរាល់​រវាង​តារា​សម្តែង ​Jo Jung Suk និង​នាង Gummy តារាចម្រៀង​ដ៏​ស្រស់​ស្អាត​របស់​កូរ៉េ​ខាងត្បូង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​របស់​ពួក​គេ ។…

អាពាហ៍ពិពាហ៍​បាន​រៀបចំ​រួចរាល់​រវាង​តារា​សម្តែង ​Jo Jung Suk និង​នាង Gummy តារាចម្រៀង​ដ៏​ស្រស់​ស្អាត​របស់​កូរ៉េ​ខាងត្បូង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​របស់​ពួក​គេ ។

ក្រុមហ៊ុន ​«JS Company» របស់​លោក Jo Jung Suk និង​«C-Jes Entertainment» របស់​តារាចម្រៀង Gummy បាន​បញ្ជាក់​ពី​ដំណឹង​ល្អ​នោះ​ថា «​តារា​ទាំង​២​នាក់​បាន​រៀប​អាពាហ៍​ពិពាហ៍​រួចរាល់ នៅ​ក្នុង​ចំណោម​សាក្សី​ជា​ច្រើន​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​២ ហើយ​បច្ចុប្បន្ន​ក្លាយជា​ប្ដី​ប្រពន្ធ​យ៉ាង​ស្របច្បាប់​» ។

លោក Jo Jung Suk និង​នាង​ Gummy បាន​សេពគប់​គ្នា​តាំងពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​ស្គាល់គ្នា​តាម​រយៈ​មិត្តភក្ដិ និង​សម្រេចចិត្ត​រៀប​ការ​ក្រោយ​ពី​មើលចិត្ត​គ្នា​អស់​រយៈពេល​៥​ឆ្នាំ ។

ទោះជា​អាពាហ៍ពិពាហ៍​តូចតាច​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​បាន​ថតរូប​នៅ​កោះ​Jeju និង​បង្ហោះ​រូបភាព​ឲ្យ​ទស្សនិកជន​បានឃើញ ៕ ឮ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ