ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាសប្រាក់​មាន​លក់​នៅ​លើ​ទីផ្សារ តែ​ជីវិត​…

5 ឆ្នាំ មុន

សត្វលោក​ព្រោះតែ​ស្រឡាញ់​ជាប់ចិត្ត​ទៅ​លើ​ជីវិត​ដូច្នេះ​ហើយ ទើប​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ថ្លៃ​ជាង​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ ។ សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា មនុស្ស​ក្ដី សត្វ​ក្ដី តែងតែ​ព្យាយាម​ប្រឹងប្រែង​រក្សា​ការពារ​ជីវិត ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​។ ទោះបីជា​ដឹង​ថា​ជីវិត​នេះ ត្រូវ​ធន់​ទ្រាំ​តស៊ូ​ជាមួយនឹង​ច្បាប់ធម្មជាតិ​គឺ…

សត្វលោក​ព្រោះតែ​ស្រឡាញ់​ជាប់ចិត្ត​ទៅ​លើ​ជីវិត​ដូច្នេះ​ហើយ ទើប​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ថ្លៃ​ជាង​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ ។
សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា មនុស្ស​ក្ដី សត្វ​ក្ដី តែងតែ​ព្យាយាម​ប្រឹងប្រែង​រក្សា​ការពារ​ជីវិត ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​។ ទោះបីជា​ដឹង​ថា​ជីវិត​នេះ ត្រូវ​ធន់​ទ្រាំ​តស៊ូ​ជាមួយនឹង​ច្បាប់ធម្មជាតិ​គឺ ការ​ស្រេកឃ្លាន កង្វះខាត ស្រឡាញ់ ស្អប់ សើច យំ ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក ដែល​ជា​បញ្ហា​ចោទ​ឡើង​នៅ​ជុំវិញ​បរិស្ថាន​ផង និង​ទុក្ខ​លំបាក​ព្រោះ​ចាស់ ឈឺ ស្លាប់​ផង​យ៉ាងណា ក៏​មិន​អាច​នៅ​ស្ងៀម​ព្រងើយ​បណ្ដោយ​ឲ្យ​ជីវិត​ធ្លាក់​ចុះ​ទៅ​កាន់​ភាព​អន្ធការ​បាន​ឡើយ ។
កុំ​ថា​ឡើយ​ចំពោះ​អ្នក​ដែល​កើតមក​មាន​កាយសម្បទា​គ្រប់គ្រាន់ សូ​ម្បី​តែ​អ្នក​វិកល ពិការ ក៏​ខំ​ត្រដរ​ដើរ​សុំទាន​គេ ដើម្បី​រក្សា​ការពារ​ជីវិត​ឲ្យ​បាន​រស់នៅ​ដែរ ទោះបីជា​បាន​ព្រឹក​ខ្វះ​ល្ងាច​ក៏​ត្រូវ​តែ​តស៊ូ ។

យានជំនិះ គ្រឿងយន្ត ទីជម្រក​ផ្ទះសម្បែង​សម្រាប់​ជ្រក​អាស្រ័យ​នៅ គ្រឿងអលង្ការ​ទាំងឡាយ​មាន​មាស ពេជ្រ​ទាំង​អម្បាលម៉ាន​ដែល​គេ​រតនា​ច្នៃ​ឲ្យ​បាន​ទៅ​ជា​ខ្សែ​ក ខ្សែដៃ ចិញ្ចៀន​មាន​ពន្លឺ​ឆ្លុះ​ចែងចាំង ដែល​មាន​តម្លៃ​ខ្ពស់​យ៉ាងណា តែ​កុំ​ភ្លេច​ថា​របស់​ទាំងនោះ គេ​អាច​ដាក់​លក់​នៅ​លើ​ទីផ្សារ អាច​កាត់ថ្លៃ​លក់​ចេញ​ទិញ​ចូល ទៅ​តាម​ចំណូល​ចំណង់ចិត្ត​សម្រាប់​យក​មក​បម្រើ​ការ ឬ​សម្រាប់​ជា​គ្រឿង​លំអ​តាក់តែង​ប្រដាប់​រាង​កាយ​បុរស​ស្ត្រី​។ ប៉ុន្តែ​របស់​អស់ទាំង​នេះ​មិន​អាចយ​កមក​ប្រៀបផ្ទឹម​នឹង​ជីវិត​បាន​ឡើយ ព្រោះ​ជីវិត​នេះ​គេ​មិន​អាច​ដាក់​លក់​តាម​ទីផ្សារ លក់​ចេញ​ទិញ​ចូល ផ្លាស់​ប្ដូរ​គ្នា​ដូច​មាសប្រាក់​បាន​ទេ គឺ​ជីវិត​មាន​តែ​មួយ​គ្មាន​ពីរ ជីវិត​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បានជា​ដាច់ខាត​។

ជីវិត​ទោះបីជា​ជួប​ស្ថានការណ៍​លំបាក​បែប​ណា​ក៏​ដោយ ក៏​ម្ចាស់ជីវិត​នៅ​តែ​ខំ​រក្សា​ក្រាញ់ននៀល​ការពារ​រហូត​ដល់ទី​អវសាន ។