ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​សន្លប់​ស្តូកស្តឹង​នៅ​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ពេល​នាង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់​រង​របួស​ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ពេល​នាង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច បណ្តាល​ឱ្យ​ដួល​បោក​នឹង​ថ្នល់​រង​របួស​ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។

តាម​សាក្សី​អ្នកលក់​សាំង​ដប​នៅ​កន្លែង​កើតហេតុ​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំ​ព​ញ ១CT-៧៤០៧ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ។​

ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ ដែល​ព្យួរ​នឹង​ក្បាល​ម៉ូតូ​បាន​សម្រេច បណ្តាល​អោយ​នារី​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ​រង​របួសធ្ងន់សន្លប់ស្តូកស្តឹង​ ចំណែក​ជន​សង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជនភ្លាម​ៗ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មក​ទៅ​រក្សា​ទុក​ រង់​ចាំ​សាច់ញាតិ​យក​ឯកសារ​មកបញ្ចា​ក់ ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​
វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ