ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ដែល​អា​មេ​រិ​ក​ទើបតែ​សាង​ជីវិត​ថ្មី​ជាមួយ​គូស្នេហ៍​ស្រាប់តែ​ជួប​រឿង​អកុសល​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កើត​មានរឿង​រន្ធត់​មួយ​លើ​តារា​ម៉ូ​ដែល​ជនជាតិ​អា​មេ​រិ​ក​ដែល​ទើប​ផ្លាស់​ទៅ​កសាង​ជីវិត​ថ្មី​ជាមួយ​គូស្នេហ៍ នៅ​ក្រុង​អា​ត្ល​ង់​តា ប៉ុន្តែ​កើត​មាន​បាតុភូត​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ព្រោះ​ត្រូវ​គ្រាប់​នៅ​ត្រង់​បំពង់ក​ក្នុង​ពេល​កំពុង​បើករថ​យន្ត​ទៅ​ធ្វើការ ។ នាង​បាន​ស្លាប់​បាត់បង់​ជីវិត ។ តារា​ម៉ូ​ដែល…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កើត​មានរឿង​រន្ធត់​មួយ​លើ​តារា​ម៉ូ​ដែល​ជនជាតិ​អា​មេ​រិ​ក​ដែល​ទើប​ផ្លាស់​ទៅ​កសាង​ជីវិត​ថ្មី​ជាមួយ​គូស្នេហ៍ នៅ​ក្រុង​អា​ត្ល​ង់​តា ប៉ុន្តែ​កើត​មាន​បាតុភូត​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ព្រោះ​ត្រូវ​គ្រាប់​នៅ​ត្រង់​បំពង់ក​ក្នុង​ពេល​កំពុង​បើករថ​យន្ត​ទៅ​ធ្វើការ ។ នាង​បាន​ស្លាប់​បាត់បង់​ជីវិត ។

តារា​ម៉ូ​ដែល ​Kelsey អាយុ​២៨​ឆ្នាំ ទើប​ចាក​ចេញពី​ក្រុង​កាលី​ហ្វ៊័​រ​នី​ញ៉ា​ទៅ​ក្រុង​អា​ត្ល​ង់​តា បាន​ប្រហែល​ជាង​មួយ​ខែ និង​មានការ​ងារ​នៅ​កន្លែង​ថ្មី ស្រាប់តែ​ស្លាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក រួម​បង្កប់​ដោយ​ភាព​អាថ៌​កំបាំង ។

របាយការណ៍​បាន​បញ្ជាក់​ថា​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​៨ តុលា ក្នុង​ពេល​នាង​កំពុង​បើករថយន្ត​ទៅ​កន្លែងធ្វើការ ប៉ុន្តែ​មិន​ទាន់​ដល់ទី​តាំង​ផង​នាង​បែរជា​ត្រូវ​គ្រាប់​របួស​នៅ​ក្នុង​រថយន្ត​ហើយ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​សន្លប់ និង​ស្លាប់​ក្នុង​រយៈពេល​២​ថ្ងៃក្រោយ ។

ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ចង់​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​បាញ់ប្រហារ​នាង ហើយ​ដោយសារ​មូលហេតុ​អ្វី ? ចំណែក​ប៉ូលិស​កំពុង​សុើ​ប​អង្កេត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ