ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​ណាស់! រថភ្លើង​ក្រឡាប់​ធ្លាក់ផ្លូវ ស្លា.ប់​របួស​ជា​​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​ម៉ា​រ៉ុ​ក ៖ ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា រថភ្លើង​១​ខ្សែ​បាន​ក្រឡាប់​​ធ្លាក់​ពី​ផ្លូវដែក កាលពី​ថ្ងៃ​ទី​១៦​ តុលា​ ២០១៨ នៅ​ជិត​ទីក្រុង​រ៉ា​បា​ រាជធានី​ម៉ា​រ៉ុ​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​…

ប្រទេស​ម៉ា​រ៉ុ​ក ៖ ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា រថភ្លើង​១​ខ្សែ​បាន​ក្រឡាប់​​ធ្លាក់​ពី​ផ្លូវដែក កាលពី​ថ្ងៃ​ទី​១៦​ តុលា​ ២០១៨ នៅ​ជិត​ទីក្រុង​រ៉ា​បា​ រាជធានី​ម៉ា​រ៉ុ​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​ ហើយ​៨០​នាក់​ទៀត​​រង​របួស​។

គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​ជិត​ក្រុង ​SIDI BOUKNADEL​ ចម្ងាយ​១០​គីឡូម៉ែត្រ​ខាង​ជើង​​ក្រុង​រ៉ា​បា តាម​ផ្លូវ​រថភ្លើង​ដែល​ភ្ជាប់​រវាង​ក្រុង ​KENITRA និង​ក្រុង ​KASABLANCA​។​

ហើយ​អ្នក​របួស​ជា​​ច្រើន​នាក់ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​MOULAY ABDALLAH​ នៃ​ទីក្រុង​សា​ឡេ​ជិត​ក្រុង​រ៉ា​បា ហើយ​អ្នក​របួស​ខ្លះ​ទៀតក៏​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា​ម៉ូ​ហា​ម៉េ​ដ​ទី​៥ ​នៃ​រាជធានីដែរ​។

ក្រុមហ៊ុន​ផ្លូវដែក​ម៉ា​រ៉ុ​ក​ បាន​បញ្ជាក់ឱ្យ​ដឹង​ថា តាម​ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។ ចំណែក​​ព្រះ​បរមរាជវាំង ក៏​បាន​​ប្រកាស​ថា ព្រះមហាក្សត្រ​ព្រះ​ចៅ​ម៉ូ​ហា​ម៉េ​ដ​ទី​៦ ​ទ្រង់​សម្រេច​ជួយ​ចេញ​សងការ​ខូចខាត​ដល់​បណ្ដា​ជន​រង​គ្រោះទៀត​ផង​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ