ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ប្រាសចាក​ទោស​បាន​សុខ​ធំ​ទូលាយ

5 ឆ្នាំ មុន

បើ​យើង​និយាយ​ពី​សេចក្ដីសុខ​របស់​មនុស្សលោក​គឹ​មាន​ជាប់​ទាក់ទង​ជាមួយនឹង​ការងារ​ណា​ដែល​ប្រាសចាក​ទោស ការងារ​ទុច្ចរិត​ប្រព្រឹត្ត​ខុសច្បាប់ ។ តាម​ពិត​ទៅ​សេចក្ដីសុខ​ព្រោះ​មានទ្រព្យ​សម្បត្តិ​សម្រាប់​ប្រើប្រាស់ សម្រាប់​បរិភោគ​គឺ​មាន​មិន​ចេះ​ខ្វះ​ទេ ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង​ការងារ​ប្រាសចាក​ទោស​វិញ សេចក្ដីសុខ​ដែល​ជាប់​ទាក់ទង​ជាមួយនឹង​ទ្រព្យសម្បត្តិ​នោះ មាន​ទំហំ​តិចតួច​ណាស់ ចំណែក​ការងារ​ប្រាស់ចាក​ទោស​នឹង​នាំ​មក​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ ទាំង​ដែល​ជា​សេចក្ដីសុខ​ដ៏​បរិសុទ្ធ​ទៀត​ផង…

បើ​យើង​និយាយ​ពី​សេចក្ដីសុខ​របស់​មនុស្សលោក​គឹ​មាន​ជាប់​ទាក់ទង​ជាមួយនឹង​ការងារ​ណា​ដែល​ប្រាសចាក​ទោស ការងារ​ទុច្ចរិត​ប្រព្រឹត្ត​ខុសច្បាប់ ។

តាម​ពិត​ទៅ​សេចក្ដីសុខ​ព្រោះ​មានទ្រព្យ​សម្បត្តិ​សម្រាប់​ប្រើប្រាស់ សម្រាប់​បរិភោគ​គឺ​មាន​មិន​ចេះ​ខ្វះ​ទេ ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង​ការងារ​ប្រាសចាក​ទោស​វិញ សេចក្ដីសុខ​ដែល​ជាប់​ទាក់ទង​ជាមួយនឹង​ទ្រព្យសម្បត្តិ​នោះ មាន​ទំហំ​តិចតួច​ណាស់ ចំណែក​ការងារ​ប្រាស់ចាក​ទោស​នឹង​នាំ​មក​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ ទាំង​ដែល​ជា​សេចក្ដីសុខ​ដ៏​បរិសុទ្ធ​ទៀត​ផង ។

សូម​មនុស្សលោក​ទាំងឡាយ នាំ​គ្នា​គោរព​បូជា​នូវ​ការងារ​ដែល​ប្រាសចាក​ទោស ត្រូវ​រក្សាខ្លួន​ដោយ​ខ្លួនឯង កុំ​ព្រោះតែ​ប្រាក់​ហ៊ាន​លក់​ឧត្តមគតិ​របស់​ខ្លួន ហ៊ាន​ធ្វើ​ការងារ​ទុច្ចរិត​ប្រកបដោយ​ទោស​នោះ​ឲ្យ​សោះ ត្រូវ​តែ​ធ្វើការ​ងារ​ដែល​មិន​មានទោស គឺ​សុចរិត​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​សម្មាអាជីវោ ។

សាធុជន​គប្បី​ដឹង​ថា ការងារ​ប្រាសចាក​ទោស​គឺជា​ព្រះពុទ្ធ​មួយ​អង្គ​គង់នៅ​ចាំ​ជួយ​ថែរក្សា​មនុស្ស​ណា​ដែល​ធ្វើ​ការងារ​មិន​មានទោស​។ ការងារ​ប្រាសចាក​ទោស​ជា​អ្នក​បង្កើត​មនុស្ស​ទេវតា​ផង​ដែរ​។ ការងារ​ប្រាសចាក​ទោស​បាន​ជួយ​មនុស្ស​ដែល​ប្រុង​ធ្លាក់​នរក​ទៅ​ហើយ​ឲ្យ​បានជា​ទេវតា​វិញ​បាន​ ។