ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​សន្យា​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ប្រឆាំង និង​ទប់ស្កាត់​ការ​សម្លា.ប់​សត្វព្រៃ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាង​ថា នឹង​ពង្រឹង​ការ​អនុវត្ត ច្បាប់​ថែម​ទៀត ដើម្បី​ប្រឆាំង និង​ទប់ស្កាត់​សកម្មភាព​សម្លាប់​សត្វព្រៃ​ជា​ច្រើន…

ខេត្តស្ទឹងត្រែង ៖ មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អះអាង​ថា នឹង​ពង្រឹង​ការ​អនុវត្ត ច្បាប់​ថែម​ទៀត ដើម្បី​ប្រឆាំង និង​ទប់ស្កាត់​សកម្មភាព​សម្លាប់​សត្វព្រៃ​ជា​ច្រើន យក​មក​ដាក់​លក់ តាម​ផ្សារ ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ន​ការ​សម្លាប់​សត្វព្រៃ យក​មក​ដាក់​លក់​ក្នុង​ផ្សារ​នៅ​តែ​មាន ដោយ​សមត្ថកិច្ច​ពិបាក​បង្ក្រាប​។ លោក​អះអាង​ទៀត​ថា សកម្មភាព​សម្លាប់​សត្វព្រៃ​ដាក់​លក់​តាម​ផ្សារ ពេល​ខ្លះ មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប គឺ​អ្នកលក់​គ្រាន់តែ​រត់គេច​ខ្លួន​មួយ​ពេល និង​ពេល​ខ្លះ អ្នកលក់​សាច់សត្វ​ព្រៃ​ទាំងនោះ មិន​ខ្លាច​សមត្ថកិច្ច ហើយ​ចង់​តដៃ​ជាមួយ​សមត្ថកិច្ច​ក៏​មាន​។

លោក​បញ្ជាក់​ថា បញ្ហា​នេះ​ពិបាក​ណាស់ ជួនកាល​ករណី​សម្លាប់​សត្វព្រៃ​ខ្លះ មាន​រូបភាព​តូចតាច ប្រសិនបើ​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់ ដោយ​ចាប់ខ្លួន​អ្នកលក់​សាច់សត្វ​ព្រៃ​ទាំងនោះ យក​ទៅ​ដាក់​ពន្ធនាគារ​ក៏​វា​មិន​សម​។ ប៉ុន្តែ​ទោះ​យ៉ាងណា​មន្ត្រី​ជំនាញ នៅ​តែ​ខំប្រឹង​ប្រែង​ដើម្បី​ទប់ស្កាត់ ការ​សម្លាប់​សត្វព្រៃ យក​មក​ដាក់​លក់​នេះ​ឱ្យ​ទាល់តែ​បាន​។ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់ លើក​ទី​៤ នៅ​ឯ​ប្រទេស​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា​៖

កម្ពុជា​នឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​តឹង​រឹង ព្រមទាំង​ការ​ដាក់​ទោសទណ្ឌ ឬ​ការ​ផ្តន្ទាទោស ចំពោះ​សកម្ម ភាព​ល្មើសច្បាប់​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វព្រៃ ខុសច្បាប់​។ ជាមួយ​គ្នា​នេះ កម្ពុជា​នឹង​សហការ​កៀងគរ​ការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ ទាំង​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ ក្នុង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ឆ្លង​ដែន​គ្រប់​ទម្រង់​។

សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​៖ កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល អនុញ្ញាត​ឲ្យ​ជួញដូរ​ផលិតផល​សត្វព្រៃ​ស្របច្បាប់​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ប្រទេស​ដែល​មាន​តម្រូវការ ផលិតផល​សត្វព្រៃ សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ