ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់គុក​ម្ដង​ហើយ​ចេញ​មក​វិញ​រកស៊ី​ដដែល ជាប់​ខ្នោះ​សមត្ថកិច្ច​ទៀត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ហើយ​នោះ ពេល​ចេញ​មក​វិញ​មិន​រាងចាល បែកគំនិត​ជួញដូរ​គ្រឿងញៀន​ម្តងទៀត ត្រូវ​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ០៧​កើត…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ហើយ​នោះ ពេល​ចេញ​មក​វិញ​មិន​រាងចាល បែកគំនិត​ជួញដូរ​គ្រឿងញៀន​ម្តងទៀត ត្រូវ​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ០៧​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​១៦ តុលា ២០១៨ វេលា​ម៉ោង​១៤ និង​៤០​នាទី នៅ​ចំណុច​ផ្លូវលំ​ភូមិ​ជង្រុក ឃុំ​ម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ឈ្មោះ ធី សៀ​ក​ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត សព្វថ្ងៃ​នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ វត្ថុ​តាង​ចាប់​យក​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ ប្រាក់​ដុល្លារ​១០​ដុល្លារ ប្រាក់​រៀល ៣០.០០០​រៀល ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​ណូ​គារ ប្រអប់​ដាក់​ថ្នាំ​ញៀន និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ គ្មាន​ស្លាក​លេខ​។

លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង បទល្មើស​គ្រឿងញៀន បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​មហាជន​ល្អ ថា​មានមុខ​សញ្ញា​កំពុង​ចែកចាយ​ថ្នាំ​ញៀន ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ បានឃើញ​ជន​ស​ង្ស​យ័​ឈ្មោះ ធី សៀ​ក​ហុង កំពុង​ជិះ​ម៉ូតូ​ដោយ​មានការ​សង្ស័យ កម្លាំង​ជំនាញ​បាន ឃាត់​ត្រួត​ឆែក​ត្រួតពិនិត្យ​ខ្លួន ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​០១​ញ្ច​ប់​ដាក់​ក្នុង​ហោប៉ៅ​អាវ និង​០២​កញ្ចប់​ទៀត​ដាក់ នៅ​ក្នុង​ប្រអប់​ជាមួយ​ជញ្ជីង​ដាក់​លើ​ម៉ូតូ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​យក​មក​លក់​ឲ្យ​តាម​ផ្លូវជាតិ​លេខ​៥១ នៅ​ផ្តុំ​ខ្លោងទ្វារវត្ត​សុខា​រ៉ា​ម ទិញ​ក្នុង​តម្លៃ​១.៤០០.០០០​រៀល (​មួយ​លាន​សែសិប​ម៉ឺន​រៀល​) និង​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រាកដ​មែន​។ បញ្ជាក់ ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ពី​បទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​(​រ​y​យៈ​ពេល​០១​ឆ្នាំ​០៦​ខែ​)​។ បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ