ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់​សោក​ម៉ូតូ​គេ គេ​ទាន់​កាច់ក​វិញ​វិះ​ក្ស័យ​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់​ពន្ធ​ករណី​លួច​កាច់​សោ​ម៉ូតូ កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន នៃ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់​ពន្ធ​ករណី​លួច​កាច់​សោ​ម៉ូតូ កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន នៃ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់ សោក​ម៉ូតូ​គេ តែ​ត្រូវ​គេ​ទាន់​កាច់ក​វិញ​វិះ​ក្ស័យ​។

ជនសង្ស័យ​ឈ្មោះ ចាន់​ណា វិ​រៈ​ឆៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មីង​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត នៅ​ភូមិ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ