ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពាន​ស្អាង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ពានបេតុង​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា ស្ពាន​ស្អាង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បាន​ស្រុត​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤…

ខេត្តព្រៃវែង ៖ ស្ពានបេតុង​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា ស្ពាន​ស្អាង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បាន​ស្រុត​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ តុលា​ថ្មី​ៗ​នេះ និង​បាន​កាត់​ផ្តាច់​លែង​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ដូច​មុន​ទៀត​ហើយ​។

លោក សយ ស៊ី​ណាត អភិបាលស្រុក​ពោធិ៍​រៀង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ស្ពាន​ស្អាង​ស្រុត​បាក់​បែប​នេះ គឺ​បណ្ដាល​មក​ពី​ទឹក​ហូរ​ច្រោះ​ផង និង​មក​ពី​គ្រឹះ​ស្ពាន​មិន​រឹង​មាំ​ផង ប៉ុន្តែ​បើសិនជា​ស្ពាន​នេះ​មាន​គ្រឹះ​រឹង​មាំ កំលាំង​ទឹក​ហូរ​ច្រោះ​ប៉ុណ្ណេះ វា​បាក់​ដាច់​តែ​ដី​ទេ ចំណែក​ស្ពាន​មិន​អាច​បាក់​ឡើយ តែ​នេះ​គឺ​មក​ពី​គ្រឹះ​ស្ពាន​មិន​រឹង​មាំ​ដែរ​។

ដោយសារ​ស្ពាន​ស្អាង​នេះ​បាក់​ដាច់ ធ្វើ​អោយ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ដូច​មុន​បាន​ទៀត​ទេ ចំពោះ​បញ្ហា​នេះ​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា លោក​ក៏ មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ដែរ ព្រោះ​ខាង​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ចុះ​ទៅ​សិក្សា ប៉ុន្តែ​អាច​និង​ត្រូវ​ប្រើ​វិធីសាស្ត្រ​ឆ្លង​ទូកដរ ឬ​ក៏​ចាក់​ដី​លុប​បណ្តោះអាសន្ន ដើម្បី​អោយ​អ្នកស្រុក​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​សិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​ស្អាង​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ ដឹកនាំ​ដោយ​ឩ​ត្តម​សេនីយ​ឯក ឈ​ន សា​រ៉ា​ណេ កាលពី​ឆ្នាំ​២០០៤ ជា​គំរោង​របស់​ក្រសួង​អភិវឌ្ឍ​ន៌​ជនបទ និង​ប្រើប្រាស់​ថវិកា​របស់​រាជរដ្ឋាភិបាល​។ ស្ពាន​នេះ មាន​ប្រវែង​៣០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ